កម្លាំងចំរុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងទប់ស្កាត់បទល្មើសខេត្តស្ទឹងត្រែង បានក្លាយជាកុងត្រូលស្ទាក់យកលុយពីបទល្មើស

ខេត្តស្ទឹងត្រែង៖ គេសង្កេតឃើញកម្លាំងចំរុះ ដែលដាក់បារ៉ាស់ ២៤ម៉ោងលើ២៤ម៉ោង លើដងផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះ តា អាយ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។បច្ចុប្បន្ននេះបានក្លាយជាកុងត្រូលស្ទាក់យកលុយពីបទល្មើសយ៉ាងសកម្ម ជាក់ស្តែងករណី ស្ទាក់រថយន្ថឡង់គ្រីសើ ដឹកឈើខ្នាតធំពិសេស ស្ទាក់ជាប់ហើយក៍សម្រួលអោយទៅវិញ កាលពីវេលា ម៉ោង០៦ និង៥០នាទីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីទាំងនេះ សមត្ថនៅកន្លែងកើតហេតុ និយាយថា លើកលែងអធ្យាស្រ័យដោយសារ គេយកទៅប្រើប្រាស់។

យ៉ាងណាក៍ដោយ ប្រជាពលរដ្ផដែលរស់នៅក្បែនេះបានខ្សឹបប្រាបថាៈរាល់ករណីរថយន្ថដឹកឈើគ្រប់ប្រភេទឆ្លងកាត់កុងត្រូលនេះមិនដែលឃើញបង្ក្រាបសោះ ឃើញតែស្ទាក់ឡានហើយសម្រួលទៅដោយរលូន ។ បើមិនវិធានការដដែលមិនចាំបាច់ដាក់កម្លាំងនាំតែប្រជាជនស្អប់។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More