លោក បឹុល កុសល និងភរិយា បានចូលរួមកាន់បិណ្ឌទី៤ និងនាំទេយ្យទាន នៅវត្តឃ្មួញ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩-២០ កញ្ញា២០១៦នេះ លោក បឹុលកុសល អភិបាលនៃគណះអភិបាលខណ្ឌសែន
សុខនិងភរិយារួមទាំងអភិបាលរងខណ្ឌមន្ត្រីសាលាខណ្ឌបាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សាគង់នៅវត្តឃ្មួញស្ថិតផ្លូវ១០១៩ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។

លោកបឹុល កុសល មានប្រសាសន៏ថា៖ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិតិបណ្ឌិតនៃប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឈន៏លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។


ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ចៅអធិការវត្ត មានសង្ឃដីការថា៖ ពិធីបុណ្យភ្ជុំនេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើ។ ហើយជារៀងរាល់ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោចដែលពិធីបុណ្យនេះគេចាត់ទុក ថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធនិងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ ទាំងពួងផងដែរ។

គួររំលឹកថាពិធីនេះប្រារព្វធ្វើទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនាចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំ។

image image image

148d730e-d88c-4c58-8317-7460b6895a8357dee968-e2bd-4203-82a4-4019fc50c6ab

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More