ចាក់ធ្លាយពោះវៀនស្លាប់ម្នាក់ក្នុងទំនាស់ដីធ្លីនៅស្រុកព្រៃនប់ (មានវីដេអូ)
ខេត្តព្រះសីហន៖ នៅរសៀលថ្ងៃទី19ខែកញ្ញាឆ្នាំ2016កន្លងទៅនេះ វេលាម៉ោង 02និង20នាទីមានករណីឃាតកម្មចាក់សម្លាប់គ្នាមួយកើតឡើងបណ្តាលមកពីជម្លោះដណ្តើមដីធ្លីគ្នា នៅចំណុចអង់តែន០១២ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបង្កឡើងដោយជនសង្ស័យចំនួន02នាក់យកកាំបិទស្រួចចាក់ទៅជនរងគ្រោះមួយកាំបិទធ្លាយពោះវៀន។
យោងតាមរបាយការណ៌សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះវ៉ែន រ៉ៃ ភេទប្រុសអាយុ40ឆ្នាំមានទីលំនៅចំណុចកើតហេតុបណ្ដាលឱ្យស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកចំការចេក ហើយបច្ចុប្បន្ន សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកជនសង្ស័យចំនួន02នាក់មានឈ្មោះ ម៉ាច ភេទប្រុសនិងម្នាក់ទៀតមានឈ្មោះ យ៉ាវ ភេទប្រុស បច្ចុប្បន្ន ជនទាំង02នាក់បានគេចខ្លួនបាត់ស្រម៉ោលភ្លាមៗក្នុងពេលនោះតែម្តង ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនទាំងពីរនោះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
if (document.currentScript) {