ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បុរស៤នាក់របួសធ្ងន់ស្រាល

ភ្នំពេញ៖ យុវជន៣នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលខណៈជិះម៉ូតូល្បឿនលឿនដល់ផ្លូវឆ្លងមិនប្រយ័ត្នបណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២៧១កែងនិងផ្លូវ៤៣២ស្ថិតក្នុងសង្កាត់ទំនុបទឹកខណ្ឌចំការមនរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើយហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុង ដា សេ១២៥ពណ៌ខ្មៅពាក់ស្លាក លេខ 1CO-1145 បើកបរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៍មានម៉ូតូធំមួយគ្រឿងមិនចាំម៉ាកបានជិះឡើងពីផ្លូវ៤៣២បំណងបត់តាមផ្លូវ២៧១ ក៏ត្រូវម៉ូតូហុងដាសេ១២៥មកដល់បុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ចំណែកម៉ូតូរងការខូចខាតមួយកំណាត់មុខ ឯម៉ូតូធំបានលើកឡើងជិះគេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយ យកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការខណ្ឌចំការមនរងចាំម្ចាស់យកឯកសារប្រគល់អោយវិញ៕ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20160920-wa0004 img-20160920-wa0003 img-20160920-wa0002 img-20160920-wa0001 1 of 5,006

ចំនួនអ្នកទស្សនា
  • 1
  • 1,196
  • 1,997
  • 8,907,870

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More