តាមពិតបុរសម្នាក់រហស្សនាម(អាក្របី)ជាអ្នកបាញ់សោះ

ខេត្តមណ្ឌលគិរីៈ បេីតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិពូហ្យាម ឃំុសែនមនោរម្យ ស្រុកអូររាំងបានឲ្យដឹងថាៈនៅវេលាម៉ោងប្រមាណជា ៣និង៣៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ពួកគាត់បានប្រទះឃេីញមនុស្សបីនាក់ជិៈរថយន្តម៉ាក Lexus ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២៧៥៥ បានបេីកបរ មកដល់ចំណុចដែលស្ថិតក្នុងភូមិឃំុខាងលេី បុរស់ដែលជា ជន សង្សយ័ (អាក្របី)បានដកកាំភ្លេីងបាញ់រះយ៉ាងអនាធិបតេយ្យតែម្តង។

ក្រោយពេលបាញ់រះយ៉ាងសាហាវរួចមកត្រូវបានកម្លាំងPMស្រុកអូររាំងសហការជាមួយPMក្រុងសែនមនោរម្យតាមចាប់បង្រ្កាបជនសង្សយ័ដែលមានរហស្សនាមឈ្មោះ(អាក្របី) ។

បេីតាមការឲ្យដឹងពីលោកវរៈសេនីយ៍ត្រី សូ សំអាត បានប្រាប់ភ្នាក់ងារព័ត៍មានយេីងថា ថ្ងៃកេីតហេតុលោកបានទៅចូលរួមធ្វេីបុណ្យនៅវត្តក្នុងស្រុកអូរាំងស្ថិតនៅក្បែរស្នាក់ការPMរបស់លោកដែរ ។ ក្រោយបន្ទាប់ពីការធ្វេីបុណ្យចប់រូបលោកក៍បានអញ្ចេីញក្រុមការងារមកហូបបាយសាម្គីនៅកន្លែងស្នាក់ការក្នុងនោះក៍មានឈ្មោះក្របីដែរ។ នៅពេលហូបបាយក៍មានការផឹកសុីបន្តិចបន្តួចដែរនៅពេលនោះលោកក្របីសុំទៅផ្ទះមុនលោកថា បេីទៅក៍ទៅចុះ ហេីយនៅពេលនោះក្រុមលោកក្របីជិះរថយន្តបានប្រហែលជា២០០ម៉ែត្របានបាញ់រះតែម្តងដោយមិនដឹងថារឿងអី នៅពេលឃេីញដូចនេះលោកបានបញ្ជាកម្លាំងតាមចាប់ជនបាញ់បោះសេរី នោះរហូតចូលដល់ផ្ទះលោក ហ៊ុន ជា ដែលស្ថិតក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជយ័ក្រុងសែនមនោរម្យ តែឈ្មោះក្របីដែលធ្លាប់តែបាញ់បោះសេរីរត់់គេចខ្លួនបាត់ ជួបតែស្រ្តីម្នាក់ឈ្មោះចាន់គីម ហ៊ាងត្រូវជាប្រពន្ធ នឹងធ្វេីការឆែកឆេរដកហូតរបានអាវុធAK47ស្វាយបត់ ០១ដេីម បង់០១ គ្រាប់០២,គ្រាប់។

បន្ទាប់មក អាវុធ លោកបានយកមករក្សាទុកនៅស្នាក់ការPMស្រុកអូររាំងដេីម្បីធ្វេីឯកសារជូនថ្នាក់លេី។ ដោយ៖ ចិន្ដា

f6eb0f8d-e785-4226-aec8-474363d5b46f a6a4375c-c5f4-4cd2-a871-9b3a30706384f644d945-cb03-4532-9aa6-a526dbfba040untitled

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More