រថយន្តក្រុង ព្រលះរ៉ឺម៉កម៉ូតូ បុរសម្នាក់របួសធ្ងន់

កណ្តាល៖ បុរសម្នាក់រងរបួសធ្ងន់ ខណ:ដែលជិះរ៉ឺម៉កម៉ូតូត្រូវរថយន្តបុក កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រង់ចំណុចខាងមុខបុរីសេនធើរស៊ីធី តាខ្មៅ លើផ្លូវជាតិលេខ២១Aកែងផ្លូវលេខ២១០ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

 

សមត្ថកិច្ចបានអោយដឹងថាជថនរងគ្រោះមានឈ្មោះឈ្មោះសេង ភារៈ ភេទប្រុសអាយុ៣១ឆ្នាំ ភូមិស្វាយកណ្តាល ឃុព្រែកថ្មីស្រុកកោះធំ ខេត្តកណ្តាល (រងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលទៅមន្ទីរពេទ្យបង្អែកជ័យជំនះ)។ចំនែកជនបង្ករត់គេចខ្លួនបាត់បន្សល់រថយន្ត ម៉ាកHYUNDAI(WENDA)ពណ៌ក្រហមស ពាក់ស្លាកលេខ 50LD-053.81 នៅកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តថា អ្នកបើកបររថយន្តបើកបរក្នុងទិសដៅពីត្បូងមកជើង លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាកCITY100 កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខក្នុងទិសដៅផ្ទុយគ្នាតែម្តង។ភ្លាមៗជនបង្កបានរត់គេចពីកន្លែងកើតហេតុបាត់តែម្តង ចំនែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកជ័យជំនះ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង នឹងនាំយកមធ្យោបាយពាក់ព័ន្ធត្រូវបាន យកមករក្សារទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

 

2 3 4 untitled} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More