អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាចុះបង្ក្រាបតាមដីកា ឃាត់ខ្លួនជនសង្ស័យនិងដកហូតថ្នាំញៀនជាច្រើនក្រាម

ខេត្តកោះកុង៖ កំលាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ជា សារិន អធិការនគរបាលស្រុក បានចុះធ្វើការឃាត់ខ្លួនបានជនជាប់ចោទម្នាក់ និងជនសង្ស័យចំនួន៦នាក់ផ្សេងទៀតកាលពីព្រឹក ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតស្រុកមណ្ឌលសីមា ខេត្តកោះកុង។

 

លោក វរៈសេនីយ៍ត្រី ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា ជនសង្ស័យដែលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះ គឺដោយសារតែមានដីកាបង្គាប់លេខ ២១២ ក-ព១៦ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៦ របស់ចៅក្រម មីន មករា ។
លោកបន្តអោយដឹងថា ក្រោយពីអធិការដ្ឋាន បានទទួលដីកានោះហើយ រូបលោកបានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់អោយធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនជាប់ចោទតែម្តងយកមក អនុវត្តទោស តាមដីកា។ ជនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះឡុង ហេង ហៅឝា  ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយជាប់ចោទពី បទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ។ដោយឡែកក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួនថៃមទៀតមានថ្នាំញៀនប្រភេទម៉ាទឹកកក ៧-២៦ក្រាមផងដែរ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ វណ្ណឌី

untitledd.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More