ពលរដ្ឋលាន់មាត់ថា! សែនសុខជាសំបុកចោរ ទុកម៉ូតូបន្តិច បងចោរយកបាត់!

ភ្នំពេញ ៖ នាឱកាសបុណ្យកាន់បិណ្ឌនេះ ខណៈប្រជាពលរដ្ឋរវល់ធ្វេីបុណ្យទាន លោកចោរក៍រវល់និងធ្វេីសកម្មភាពលួចឥតស្រាកស្រានទាំងយប់ទាំងថ្ងៃទាំងនៅវត្តអារាម និងតាមផ្ទះជួល មានថ្ងៃខ្លះ ធ្វេីសកម្មភាពលួចបានសម្រេច ៣ទៅ៤ លេីកដែលធ្វេីអោយបងប្អូនប្រជាពលរដ្ឋខ្លាចរអាជាខ្លាំង។ បេីតាមសេចក្តីរាយការណ៍មកថា ម៉ូតូមួយគ្រឿងត្រូវបានជនសង្ស័យលួចយកទៅដោយសុវត្ថិភាពខណៈម្ចាស់ម៉ូតូដើរចូលទៅក្នុងផ្ទះជួលបន្តិច។

ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨ៈ៣០នាទីយប់ ត្រង់ចំនុចផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមប្រភពព័តមានពីនារីងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូម៉ាកនិចពណ័សលាយលឿងពាក់ស្លាកលេខ 1S -8151 នៅខាងមុខបន្ទប់ផ្ទះជួលរបស់គាត់ដែលជាប់និងផ្លូវខាងលើនោះហើយរូបគាត់បានដើរចូលទៅក្នុងបន្ទប់ជួលរបស់គាត់ស្រាប់តែបន្តិចក្រោយមកក៍លឺសូរសំលេងដូចជាមានគេកាច់កម៉ូតូពេលនោះរូបគាត់ក៍ស្ទុះចេញមកមើលតែយឺពេលបាត់ទៅហើយម៉ូតូរបស់គាត់ត្រូវបានជនសង្ស័យកាច់កហើយលួចម៉ូតូយកទៅបាត់ទៅហើយ។

ក្រោយពេលកើតហេតុនារីរងគ្រោះបានផ្អើលឆោឡោដល់អ្នកជិតខាងអោយជួយទាក់ទងសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុហើយក្រោយមកនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រាប់អោយទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីដើម្បីស្វែងរកម៉ូតូយកមកវិញរួមទាំងវែកមុខជនសង្ស័យយកមកចាត់ការតាមនីតិវិធីផងដែរ៕

image  image

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More