ម្ចាស់ផ្ទះចាប់ជនសង្ស័យបំរុងគាស់បន្ទប់អោយនគរបាលទឹកថ្លា!

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋ ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចកាលពីវេលាម៉ោង ១៤ៈ៣០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ត្រង់ចំនុចផ្ទះជួល ផ្លូវ371 ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ម្ចាស់ផ្ទះជួលមានឈ្មោះ ប៉ែន ណាំ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មើលការខុសត្រូវផ្ទះជួល មានទីលំនៅផ្ទះលេខ២៣១ ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានប្រាប់អោយដឹងថាមុនពេលកើតហេតុម្ចាស់ខាងលើបានដើរមើលតាមផ្ទះជួលរបស់គាត់ស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ 1CA – 3172 បានចតក្នុងបរិវេនផ្ទះជួលរបស់គាត់ហើយពេលនោះរូបគេបានដើរឡើងទៅជាន់ទីមួយអើតតាមបន្ទប់ដែលម្ចាស់គេចាក់សោរទៅធ្វើការបាត់អស់ បន្ទាប់មកម្ចាស់ផ្ទះក៍មានការសង្ស័ ក៍បានធ្វើការឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីសាកសួរ។

បើតាមសមត្ថកិច្ចដែលប្រចាំការបានប្រាប់ថាជនសង្ស័យខាងលើមានឈ្មោះ ជួរ វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោយពេលកើតហេតុជនសង្ស័យខាងលើកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More