ស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈជិះម៉ូតូវ៉ារថយន្តហើយជ្រុលទៅបុករងយន្តមួយគ្រឿងទៀតទាំងកម្រោល

ភ្នំពេញ៖ ពាក្យចាស់លោកពោលថាប្រញ៉ាប់ពេកដេកផ្លូវ លោកមានប្រសាសន៍នេះទុកជាគំនិតសំរាប់រិះគិតពិចារណា និងអនុវត្តន៍តាមដើម្បី រួចផុតពីគ្រោះមហន្តរាយនានា តែកាលណាតែបំពានហើយវាពិតជានិងខាតប្រយោជន៍ និងជួបបញ្ហាមិនខាន ជាក់ស្តែងបុរសម្នាក់ជិះម៉ូតូលឿនដូចហោះ វ៉ារថយន្តដែលនៅពីមុខខ្លួនមិនប្រយត្ន័បណ្ដាលអោយជ្រុលទៅបុករថ យន្តដែលជិះច្រាសទិសគ្នាចំពីមុខពេញទំហឹងបណ្ដាលអោយបោកក្បាលទៅនិងគំរបម៉ាសុីនរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែង។

គ្រោះថ្នាក់ចរាចរណ៍នេះកាលពីវេលាម៉ោង២០ៈ២៧នាទីយប់ថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំនុចមុខហាងដេប៉ូ ចែកចាយគ្រឿងភេសជ្ជះយីហោ ដេប៉ូ ឧត្តម ស្ថិតតាមបណ្ដោយផ្លូវ ២០១១ ភូមិដំណាក់ធំ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។

ជនរងគ្រោះមានឈ្មោះ ចំណាន ហៅ វៀត អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ តាមប្រភពព័តមានពីកន្លែងកើតហតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសដែលជា ជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ័ក្រហមអត់មានស្លាកលេខបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុម៉ូតូខាងលើបានជិះវ៉ារថយន្តដែលនៅពីមុខម៉ូតូរបស់ខ្លួនហើយ ម៉ូូតូរងគ្រោះបានជិះវ៉ាខាងឆ្វេងស្របជាមួយគ្នានោះដែរមានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AA- 1294 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងច្រាសទិសជាមួយម៉ូតូពេលនោះម៉ូតូបានវាក់អឺជាមួយរថយន្តហើយជ្រុលទៅបុករថយន្តខាងលើនោះចំពីមុខពេញទំហឹងបណ្ដាលអោយម្ចាស់ម៉ូតូជាជនរងគ្រោះនោះបោកក្បាលទៅនឹងគំរបម៉ាសុីរថយន្តបែកក្បាលស្លាប់ភ្លាមៗនៅនិងនឹងកន្លែង។

ឃើញស្ថានការណ៍មិនស្រួលម្ចាស់រថយន្តខាងលើបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនិងម៉ូតូរងគ្រោះព្រមទាំងសពដេកកណ្ដាលផ្លូវគួរអោយអនោចអាធម។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកធ្វើការវាស់វែងរថយន្តនិងម៉ូតូហើយបានទាក់ ទងទៅខាងជំនាញស្នងការអោយមកស្ទូចយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការរាជធានីចំនែក ឯសពត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់សពជនរងគ្រោះអោយទៅខាងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

156e8d7a-bd20-4bd2-b3b5-29e0acfbe7bb 676ecb9b-ac36-4d2b-963d-713a90d3cb77} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More