សម្តេចតេជោ ហ៊ុន សែន៖ អរគុណក្រុមហ៊ុនដឹកអ្នកដំណើរដែលបានចូលរួមជួយរំលែកដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើត

សម្តេចតេជោ ហ៊ុន សែន៖ សូមអរគុណក្រុមហ៊ុនដឹកអ្នកដំណើរដែលបានចូលរួមជួយរំលែកដល់ការចំណាយរបស់បងប្អូនប្រជា ពលរដ្ឋជាពិសេសក្មួយៗកម្មករកម្មការនីរោងចក្រពេលធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងរដូវ បុណ្យភ្ជុំបិណ្ឌនេះ ដោយសន្យាមិនតំឡើងថ្លៃឈ្នួល:

១-ក្រុមហ៊ុន ថុង សម្បត្តិ ២-មហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ ៣-ក្រុមហ៊ុនផលបូប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី ៤-ក្រុមហ៊ុននាគក្រហម ៥-ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា ៦-ក្រុមហ៊ុន វ៉ាង រ៉ិច ៧-ក្រុមហ៊ុន Giant IBIS Transport ៨-ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស ៩-ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ ១០-ក្រុមហ៊ុន កាពីតូល ១១-ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន ១២-ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ១៣-ក្រុមហ៊ុនវីរៈប៊ុនថាំ និង១៤-ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹកជញ្ជូនអ្នកដំណើរឆ្លងដែន។

ទន្ទឹមនឹងនេះ សូមអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់អោយបានល្អដល់បងប្អូនប្រជាពលរដ្ឋ និង ទេសចរណ៍នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវពុទ្ឋពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More