រថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុន SRUN MONG បង្កគ្រោះថ្នាក់ដល់គេឯងទៀតហើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមានការភ័យខ្លាចដោយសារថយន្តក្រឡុកសុីម៉ង់ត៍និងដឹកដីដឹកថ្ម

តែងតែបង្ករគ្រោះថ្នាក់និងហានិភ័យញឹកញាប់ជាក់ស្តែងកាលពីវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៦រថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុន SRUN MONG ១គ្រឿងបើក បរមិនប្រយ័ត្នជុ្រលទៅបុកនិរថយន្តកាម៉ារីឆ្មាមពីក្រោយរងការខូចយ៉ាងដំណមប៉ុន្តែមិនមានអ្នករងរបួសឡើយ ។ករណីនេះកើតឡើងនៅចំណុចមុខការ៉ាស់សាំងលឹមឡុងលើកំណាត់ផ្លូវហាណូយ (១០១៩)ភូមិរោងចក្រ១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកកាម៉ារីឆ្លាមពណ៍ស្កពាក់ស្លាកលេខភ្នំពេញ2D-0287បើក្នុងទិដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុអ្នកបើបរបានបន្ថយល្បឿនដើម្បីអោយរថយន្ត១គ្រឿងទៀតដែលបើកពីមុខបត់ឆ្វេងស្រាប់តែមានរថយន្តក្រឡុកសុីម៉ង់តិ៍របស់ក្រុមហ៊ុន SRUN MONG ១គ្រឿង
ពណ៍សពាក់ស្លាកលេខភ្នំពេញ 5A-1607 បើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿខ្វះការប្រុប្រយ័ត្នបានជ្រុលទៅបុកនិងរថយន្តឆ្លាមពីក្រោយរងការខូតខាតយ៉ាងដំណមតែពុំមានអ្នករងរបួសទេ។

ក្រោយកើតហេតុក៍មាននគរបាលចរាចរខណ្ឌសែនសុខចុះមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលទើបភាគីខាងរថយន្តក្រឡុកសុីម៉ង់តិ៍ព្រមចេញថ្លៃជុសជុលអោយទៅខាងរថយន្តកាម៉ារីឆ្លាមដើម្បីបញ្ចប់រឿង។

កន្លងមកលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខតែងតែដឹកនាំកម្លាំចុះហាមឃាត់រថយន្តប្រភេទក្រឡុកសីុម៉ង់ត៍ក៍ដូចជារថយន្តដឹកដីដឹកថ្មដែលបើកបំផ្លាញផ្លូវនិងចូលក្នុងមូលដ្ឋានលោកនិងធ្វើការណែនាំអ្នកបើកបរទាំងនោះតែសកម្មភាពទាំងនេះហាក់ពុំសូវមានប្រសិទ្ធភាព ។មិនសូវមានប្រសិទ្ធភាពដោយសារអ្នកបើកបរទាំងនោះនៅតែបំពានបម្រាមរបស់អាជ្ញាធរ ។

មជ្ឈដ្ឋានទូទៅ សង្កេតឃើញថា គ្រោះថ្នាក់ចរាចរភាគច្រើនតែងតែកើតឡើងដោយសាររថយន្តធុនធ ដឹកដី ដឹកថ្មឫក៍រថយន្តក្រឡុកសីុម៉ង់ត៍ទាំងនេះដែលចរាចរណ៍ចូលរាជធានីភ្នំពេញ ខុសម៉ោងកំណត់ ។
ប្រជាពលរដ្ឋចាត់ទុកជានេះជាការបង្កភាពភ័យខ្លាចនិងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងចរាចរលើដងផ្លូវនិងបំផ្លាញផ្លូវសាធារណៈប្រជាពលរដ្ឋក៍បានសំណូមពរដល់អាជ្ញាខណ្ឌសែនសុខមេត្តាជួយពិនិត្យមើលនិងមានចំណាត់ការចំពោះក្រុមហ៊ុនក្រឡុកសុីម៉ងត៍ឫក៍ដឹកដីដឹកថ្មទាំងនេះផង៕

004edffb-9180-440b-8744-590fff7b4260 332a3584-f5e8-4f17-a410-117c34c0220e 387b7497-249c-4a4f-ad50-4d2b138e5619 ac9c99d2-4bf8-4b68-bc91-ba69a9d5f211 c6e32db5-b712-4beb-85ae-8108e31a1881 1 of 4,992

ចំនួនអ្នកទស្សនា
  • 0
  • 48
  • 2,758
  • 8,894,444

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More