ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ សូមប្រកាសរកសាច់ញាតិ
បាត់ដំបង៖ រហូតមកទល់ពេលនេះ សពបុរសម្នាក់ ដែលគេបានប្រទះឃើញកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៦ នៅនៅចំណុច ក្រុមទី៣៩ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅតែមិនទាន់ដឹងអត្តសញ្ញាណ។
អាវុធហត្ថស្រុកថ្មគោល បានអះអាងថាៈសាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ ដេកស្លាប់អត់អាវ មានស្លៀកខោខ្លី ពណ៏ខ្មៅសាច់ក្រណាត់យឺតឆ្នូតក្រហមសងខាង សម្បុរសណ្តែកបាយ កំពស់ ១.៦៤ម សាកសពមានសភាពហើមប៉ោងស្អុយ ដេកស្លាប់ឆ្ងាយពីផ្លូវជាតិចម្ងាយប្រហែល៨០ម៉ែត្រ។
ដោយសារសាកសពហេីមរលួយ ជំនាញមិនទាន់សន្និដ្ឋានថាស្លាប់ដោយសារអ្វីទេ ។ បច្ចុប្បន្នអាវុធហត្ថសូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់សាច់ញាតិ ដូចភិនភាគខាងលើ សូមទំនាក់ទំនងមន្ត្រីមូលដ្ឋានដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
d.getElementsByTagName(‘head’)[0].appendChild(s);