បំពុលឆ្កែ យកអស់ម៉ូតូសង់មួយគ្រឿងបាត់
បាត់ដំបង៖ លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរ បាលស្រុកមោងឬស្សី បានអោយដឹងកាលពីល្ងាចនេះថា
សមត្ថកិច្ចរបស់លោកបានកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ ដែលហ៊ានបំពុលឆ្កែ ហើយលួចយកម៉ូតូសង់ សេ១២៥ អស់១គ្រឿងនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលធ្វើសកម្មភាពកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១រំលងអាធ្រាត នៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ គ្រាដែលម្ចាស់ដេកលង់លក់។
លោកបន្តថាជនរងគ្រោះឈ្មោះ អ៊ុល.គុយលីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចស្រុកមោងឬស្សីបានចុះត្រួតពិនិត្យ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។