Luxis 470 បួងចង្កូតគេចឆ្កែ បែរជាក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ៖ រថយន្ត Luxis 470 មួយគ្រឿងក្រឡាប់ផ្ងារជើងនៅផ្លូវជាតិលេខ៣ បណ្តាលអោយរបួសធ្ងន់ម្នាក់ និង៤នាក់ទៀតរបួសស្រាល។

 គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង ១១ និង៥០នាទីយប់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៦ នៅ ចំណុចមុខសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តដែលក្រឡាប់នោះ ម៉ាក ឡុចស៊ីស ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1235 ជិះគ្នា ៥នាក់។
ប្រភពអោយដឹងថានៅមុនពេលកើតហេតុ ពួកគេបានធ្វើដំណើរពីក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិ លេខ៣ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើមានឆ្កែមួយក្បាលរត់កាត់ផ្លូវ ក៍បួងចង្កូតគេច ក៍ក្រឡាប់រថយន្តផ្ងារជើងឡើងលើ និងបានអូសទៅបុកនិងបុករបងសាលារៀនសុវណ្ណ ភូមិខូចខាតអស់មួយចំនួន និងបន្តទៅបុកតូបលក់ចាប់ហួយបណ្តាលអោយខូចខាតទ្រព្យសម្បត្តិមួយ ចំនួន។
ក្រោយកើតហេតុបន្តិច គេឃើញមានក្រុមសង្គោះបន្ទាន់អង្គភាព៧១១ បានមកដល់ភ្លាមៗ ហើយបាន ដឹកអ្នករបួសធ្ងន់ម្នាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសៈមៈ។ ចំណែកភាគីម្ចាស់តូបរងគ្រោះបាន ចចារសងជាសំណងដើ្បម្បីបញ្ចប់រឿង រីឯរថយន្តដែលក្រឡាប់នោះត្រូវបានខាងសាច់ញាតិហៅខាង រថយន្តស្ទូចៗ យកទៅរក្សាទុកដោយខ្លួនឯង។

 image image image image image image

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More