មន្តស្នេហ៍ស្រីស្អាតអន្ទងចិត្តបុគ្គលិកឯកជនម្នាក់ អែបម៉ូតូលែបខាយសម្តី ដឹងអីភេទទី៣សោះ!

ភ្នំពេញ៖ ឃើញដូចទំនងជិះម៉ូតូទៅក្បែរលែបខាយសម្តីដាក់នាងៗ ស្រាប់តែលោតឡើងម៉ូតូលូកយកកាបូបលុយ បណ្តោះអោយបក្ខពួកយកគេខ្លួនបាត់សំណាងល្អឃាត់បានពីរនាក់ក្នុងចំណោមបីនាក់។ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៣និង៣០នាទីថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ ២០១៦ នៅមុខមណ្ឌលសុខភាពទឹក ផ្លូវ សហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យភេទទី៣ ដែលនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន
ទី១ ឈ្មោះ អ៊ំ សីហា អាយុ ២៥ ស្នាក់ភូមិទួកពង្រ សង្វាត់ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធី៍សែនជ័យ។ មានស្រុក កំណើត នៅភូមិសែនភា ឃុំទ្រារ ស្រុកសំរោង ខេត្តតាកែវ។
ទី២ ឈ្មោះ មាស ភា ហៅ ការ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិទ្រារ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មានស្រុក កំណើត នៅភូមិពន ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
ចំណែកឯបុរសជាជនរងគ្រោះមានឈ្មោះ គង់ សៅដា អាយុ២៧ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ប្រភពអោយដឹងថានៅពេលកើតហេតុ បុរសខាងលើបានជិះម៉ូតូគុប ជ្រុងពណ៌ទឹកប្រាក់ តាមបណ្តោយផ្លូវសហព័ន្ធ រុស្ស៊ី មកដល់ចំនុចមុខមណ្ឌលសុខភាពទឹកថ្លា ក៍ឃើញឃើញស្រីស្អាត២នាក់ដូចទំនងដែរ ក៍បានអែបម៉ូតូផ្លែសំដី ដាក់គេ ឃើញដូចនោះជនសង្ស័យបានលោតឡើងលើម៉ូតូ និងបានហូតយកកាបូបលុយនៅខាងក្រោយបណ្តោះ អោយបក្ខពួកយកគេចខ្លួនបាត់។ ក្រោយពីដឹងថា ជនសង្ស័យបានលូកដៃយកកាបូបបុរសខាងលើបានប្រតាយ ប្រតបគ្នារហូតដួលម៉ូតូបណ្តាលអោយរលាត់ដៃជើង និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្រគល់អោយនគរបាល ប៉ុស្តិ៍ទឹកថ្លាដើម្បីសួរនាំ។

2ff3a88f-6353-494a-a415-7fc196ef100d 93a68946-118c-4e7c-b197-2de68ed39e7edocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More