បាញ់បុរសម្នាក់របួសធ្ងន់ក្នុងករណីបង្ក្រាបគ្រឿងញៀនក្នុងវត្តស្ទឹងមានជ័យ!

ភ្នំពេញ៖ មានកាភ្ញាក់ផ្អើលមួយដោយបានលឺសម្លេងស្នូរកាំភ្លើងនៅក្នុងវត្តស្ទឹងមានជ័យបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ត្រូវក្រោមដោះខាងធ្វេងធ្លាយទៅក្រោមគ្លៀក។ហេតុការណ៍ភ្ញាកផ្អើលកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៦ស្ថិតនៅចំនុចខ្លោងទ្វារវត្តស្ទឹងមានជ័យតាមបណ្តោយផ្លូវព្រះមុន្នីរេ៉តក្នុងភូមិមានជ័យ១សង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យរាជធានីភ្នំពេញ។

ការភ្ញាក់ផ្អើលធ្វើអោយប្រជាពលរដ្ឋនិងនគរបាលមូលដ្ឋាន ដោយជំហានដំបូងនគរបាលស្ទឹងមានជ័យសន្និដ្ឋានថាជាករណីជាករណីប្លន់ ក្រោយមកដោយមានការទំនាក់ទំនងទៅខាងលើទើបដឹងថាជាករណីបង្រ្កាបបទល្មើសគ្រឿងញៀនរបស់ការិយាល័យទី៨មន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ។
ហេតុការណ៍យល់ច្រឡំ ថាជាករណីប្លន់នេះគឺដោយសារតែខាងមន្ទីរប្រឆាំងគ្រឿងញៀនដែលចុះបងក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនពុំបានស្លៀកពាក់ឯកសណ្ឋានជានគរបាលទើបប្រជាពលរដ្ឋស្មានថាជាអំពើរករណីប្លន់។

ជនដែលត្រូវគ្រាប់កាំភ្លើងខាងលើមានឈ្មោះ ទូច មករា ភេទប្រុសអាយុ៣០ឆ្នាំមុរបររត់ម៉ូតូឌុបស្នាក់នៅភូមិកើតហេតុខាងលើហើយជនរងគ្រោះភ្លាមៗនោះត្រូវបានបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យព្រះកុសមះដោយមានកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហារផ្ទៃកំពុងយាមកាមព្រោះករណីខាងលើស្ថិតនៅការសើុបអង្គេតនិងស្រាវជ្រាវវន្ត បើសិនជាសើិុបអង្កេតថាជនរងគ្រោះពាក់ពន្ធ័និងបក្សពួកមុខសញ្ញាចែកចាយគ្រឿង ញៀនជនរងគ្រោះនិងប្រែឈ្មោះទៅជាជនសង្សយ័វិញ ហើយសម្ថតកិច្ចឃាតខ្លួនកសាងសំណុំរឿងបញ្ចូនទៅតុលា ការចាត់ការតាមនិតិវិធី បើសិនពុំមានកាពាក់ពន្ឋ័នោះទេសម្ថតកិច្ចនិងដោះលែងអោយមានសេរីភាពវិញ។

0990544c-2cda-4515-9a7c-3ff41927b292 f69d57ef-3ac2-454b-83e7-3d7dabadec84 1 of 5,003

ចំនួនអ្នកទស្សនា
  • 0
  • 1,024
  • 2,378
  • 8,905,701

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More