ទីតាំងជល់មាន់មួយកន្លែង ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការបង្ក្រាប

សៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅក្នុងស្រុកប្រាសាទបាគង ក្នុងនោះមានការចូលរួមសហការពីកម្លាំងនគបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារបាគងផងដែរ។

លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងជាប្រធាការិយាល័យកណ្ដាលព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា ទីតាំងជល់មាន់ដែលសមត្ថកិច្ចនគរបាលបង្ក្រាប ស្ថិតនៅខាងកើតភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនអ្នកជល់មាន់ចំនួន០២នាក់ ក្រៅពីនោះបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកម៉ូតូចំនួន១១គ្រឿង និងសម្តារៈមួយចំនួនទៀត។

បន្ទាប់មកកម្លាំងនគរបាលបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយបានធ្វើការអប់រំណែនាំ និងកិច្ចសន្យាលើកទី១ ឲ្យបញ្ឈប់ប្រព្រឹត្តបទល្មើសតទៅទៀត តែបើមិនរាងចាលទេ ពេលសមត្ថកិច្ចចាប់បានលើកទី២ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមផ្លូវច្បាប់។ បច្ចុប្បន្នម៉ូតូ១១គ្រឿង ដែលសមត្ថកិច្ចដកហូតបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំម្ចាស់ម៉ូតូចូលខ្លួនមកធ្វើកិច្ចសន្យាយកត្រឡប់ទៅវិញ។

 image image

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More