ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ កំលាំងក្រុមត្រួួតពិនិត្យអាវុធជាតិផ្ទុះ និងរិតបន្តឹងច្បាប់ចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាក់ស្តែង នឹងចាប់យកថ្នាំញៀនក្រាមពណ៌សថ្លាចំនួន៣ថង់។ កាលពីវេលាម៉ោង ១០ និង០០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចមុខបណ្ណាល័យសម្តេចហ៊ុនសែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើទី១-ឈ្មោះសាន់ ទូច ហៅ ទូចភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅចល័តតាមផ្ទះសំណាក់ និងផ្ទះបងប្អូន មានស្រុកកំណើតនៅ ភូមិព្រៃត្រាំង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ពីបទជួញដូរគ្រឿង ញឿន។ ទី២-ឈ្មោះមូល ប្រុស ហៅស្រួចភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅធ្វើម្ហូប ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទប្រើប្រាស់គ្រឿងញៀន។

 

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមានក្រាមពណ៌សថ្លាចំនួន៣ (ថង់ធំ១ តូចនិងមធ្យម) ទូរស័ព្ទដៃចំនួន២គ្រឿង  ម៉ូតចំនួន ២ គ្រឿងម៉ាកហុងសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AL-9701 និងមួយគ្រឿងទៀតម៉ាកSuzuki Nex ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FT-9430 និងកូនកាបូបដៃពណ៌ខ្មៅចំនួន១។

 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងកំពុងឃ់ំុខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ។ ដោយ៖ ប៊ុនធឿន

4 5 6} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More