សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទ្រព្យសម្បត្តិ 

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចទ្រព្យសម្បត្តិ មិនបានសម្រេច កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត ដែលស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៅ សុជាតិ ហៅម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុម៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ហើយក៏ជាមុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារចំនួន ២ដង។ ចំណែកឯ ជនរងគ្រោះឈ្មោះ សៃ ឈុនលៀង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែមានប្រជាពលរដ្ឋបានប្តឹងមកសមត្ថកិច្ចយើងថា មានចោរចូលលួចទ្រព្យសម្បត្តិ។ ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចយើងក៏បានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងដែលជនសង្ស័យលួច យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធ្បាប់៕ដោយ៖ ស៊ុនតិច

2 735280ac-188e-4bb3-b422-59b198aa70d5

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More