ឯកឧត្តម បែន រ័ត្ន អញ្ជេីញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំបឹងណាយ

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃ ២៦ កញ្ញា២០១៦ នៅចំនុចឃុំបឹងណាយ ស្រុកព្រៃឈ ខេត្តកំពង់ចាមឯកឧត្តម បែន រ័ត្ន ប្រធាន(ខ) ២៧ បានអញ្ជេីញចូលរួសំណេះសំណាល សមាជិកបក្សប្រជាជនចាស់ថ្មីចំនួន(១៧០)នាក់ ក្នុងនោះសមាជិកបក្សមូលដ្ឋាន១៣៩នាក់ និងក្រុមការងារ ៣១នាក់។

ក្នុងមតិសំណេះសំណាលនោះ ឯកឧត្តម បែន រ័ត្នបានមានប្រសាសន៍
១ ជំរុញការចុះឈ្មោះបោះឆ្នោត អោយបានគ្រប់គ្នា
២ មានការប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរ គ្រោះអគ្គីភ័យ អំពើហឹង្សារ ចោរកម្ម ។
៣ ពន្យល់ត្រួសៗពីករណី លោក កឹម សុខា
៤ ប្រឆាំងការធ្វើបាតុកម្មដែលមានរូបរាងជាបដិវត្តន៍ពណ៌
ក្នុងឱកាសនោះដែរ ឯកឧត្តម បែន រ័ត្ន បានជួយឧបត្ថម ថ្នាក់ដឹកនាំភូមិក្នុងមួយភូមិ៦នាក់ ទទួលបាន មី៣កេស ទឹកក្រូច៣កេស ថវិកា១២មុឺនរៀល។ ដោយឡែក ថ្នាក់គណបក្សឃុំ២៨នាក់មី១៤កេស ទឹកក្រូច១៤កេស ថវិកា៥៦មុឺនរៀល ជាងនោទៅទៀត ឯកឧត្តមបានជួយឧបត្ថម នគរបាលប៉ុស្តិរដ្ឋបាល៨នាក់ ដោយក្នុងនោះទទួលបាន មី៤កេស ទឹកក្រូច៤កេស និងថវិកា ១៦មុឺនរៀល។

ក្នុងពិធីសំណេះសំណាលនោះដែរ ក៍មានទទួលអាហារនំបញ្ចុក ១ពេលហូបជុំគ្នា ដេីម្បីរិតចំណងសាមគ្គីភាពអោយកាន់តែរឹងមាំ។

image image image image image image image image

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More