អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ករណីគ្រឿងញៀនឃាត់បានប្រុសស្រី5នាក់ ដកហូតថ្នាំចំនួន12កញ្ចប់ធំ
ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន5នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបកាលពីវេលាម៉ោង2និង30នាទីរសៀលថ្ងៃទី 26ខែកញ្ញា ឆ្នាំ2016 ស្ថិតនៅត្រង់ចំនុច ផ្ទៈជួលលេខ31B ផ្លូវរថភ្លើង ភូមិ14 ក្នុងសង្កាត់បឹងកក់1 ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ កម្លាំងអាវុធហត្ថបានបង្ក្រាបចាប់ខ្លួនបក្សពួក ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនបានប្រុសស្រីចំនួន05នាក់ ក្នុងនោះស្រីចំនួន04នាក់ ដោយដកហូតវត្ថុតាងរួមមាន ជញ្ជីងសំរាប់ថ្លឹងចំនួន 02 ថ្នាំញៀនចំនួន12កញ្ចប់ធំ និងម៉ូតូមួយគ្រឿងម៉ាកហុងដាសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ2016 ពាក់ស្លាកលេខ 1GA-1076 រួមទាំងសំភារ:មួយចំនួនទៀត។
ក្រោយពីប្រតិបត្តិការបង្ក្រាបចប់ ជនសង្ស័យទាំង05នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំនំុរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ខេង ប៊ុនធឿន