សែនសង្វេកពេកក្រៃដល់ខ្សែជីវិត ប្រជាពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែន ខណៈវស្សាភ្លៀងធ្លាក់មកដល់!

មណ្ឌលគិរី៖ ស្ថិតក្នុងសម្លៀកបំពាក់នគរបាលកាពារវិរះព្រំដែនខ្សែបន្ទាត់ខ្មែរ ក្រោមតំនក់ទឹកភ្លៀងជោកប្រាណ ក្នុងការមកបំពេញបេសកកម្ម កាងារនៅព្រឹកនេះដែរ លោក ម្នាក់មិនបញ្ចេញឈ្មោះបានរអ៊ូរប្រាប់ ខាងប្អូនអ្នកយកព័តមានប្រចាំខេត្តម្នាក់ ដោយទឹកមុខញញឹមនិង និយាយដោយត្រង់ថា ពូនៅទីនេះ ស្ទើរតែចង់ទៅវិញទៅហេីយតែ ពូគ្មានសំណាងបានជិះផ្លូវមួយខ្សែរនេះបានស្រួលគូទពូនោះទេ? មិនដឹងជាថ្ងៃណានោះទេបាន ខាង អ្នកធ្វើផ្លូវមកធ្វេី អោយបានជិះស្រួលដូចផ្លូវគេនោះ។

លោក បានបន្តទៀតថា ក្នុងរដូវនេះអោយតែភ្លៀងម្ដងៗ តែចឹងឯង បេីមិនមានក្បូន រឺទូក ឆ្លងគឺដឹងតែដេក ផ្លវហេីយ។

ទោះជាយ៉ាងណាក្ដីខាងអ្នកយកព័តមានប្រចាំខេត្តមណ្ឌលគិរីយេីងមិនអាចទំនាក់ទំនងដេីម្បីសុំបំភ្លឺបន្ថែមថា តេីផ្លូវមួយនេះ ដែលមានចម្ងាយពីផ្លូវជាតិលេខ៧៨វន្លោះពីទីរួមខេត្តមណ្ឌលគិរី ទៅស្រុកកោះញែកបត់ស្ដាំចុះទៅប្រមាណ១ម៉ោង ក្នុងការធ្វេីដំនេីរដោយមូតូរថយន្តផ្សេងៗ ដែលដីមានប្រវែងមិនដល់៤០គីឡូម៉ែតផងនោះ។

ខាងមន្ត្រីសម្ថកិច្ចរួមទាំងបងប្អូនរស់នៅអាស្រ័យទៅលេីផ្លូវមួយខ្សែរនេះសូមសំណូមពរ ដល់មន្ទីរសាធារការនឹងដឹកជញ្ជូន រឺខាង ម្ចាស់គំរ៉ោង អោយមេត្តាពួកគាត់ជួយធ្វេីផ្លូវអោយ ធ្វេីដំណេីរអោយស្រួលនឹងមិនមានគ្រោះថ្នាក់ផ្សេងៗពីកំពស់ទឹកឡេីងនៅរដូវវស្សាផង។ ដោយ៖ ចិន្ដា

3dd5cf7b-b54c-4fb8-a336-33f924c6b75b edc4fcc6-35d2-4c8c-80e5-57909be5aceb

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More