ប្រជានេសាទ៥២នាក់ត្រឡប់មកវិញហើយ ក្រោយពីការឃាត់ខ្លួនដោយចោទថា នេសាទចូលដែនសមុទ្ររបស់ថៃ

កោះកុង៖ អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកប៊ុន លើត  បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងពិធីទិវាអន្តរជាតិសម្រាប់មនុស្សចាស់ថា រឿងដំរួតថៃខេត្តត្រាត ចាប់អ្នកនេសាទនោះត្រូវបានដោះលែងមកវិញហើយ ជាមួយទូកនេសាទទាំង១១គ្រឿង និងប្រជានេសាទខ្មែរចំនួន៥២នាក់ ក្រោយពីធ្វើការឃាត់ទុក ដោយចោទថា បាននេសាទរំលោភចូលដែនសមុទ្ររបស់ថៃ ខេត្តត្រាត។

ឯកឧត្ដម ប៊ុន លើត បានបន្តរថា ទូកនេសាទទាំង១១គ្រឿងនេះ គឺ៩ទូកជារបស់ប្រជានេសាទនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ចំនែក២ទូកទៀតជារបស់ប្រជានេសាទយើងមកពីក្រុងខេមរភូមិន្ទ។

ឯកឧត្ដម ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានបញ្ជាក់ថា «ពួកគេទាំង៥២នាក់ និងទូកនេសាទ១១គ្រឿង ត្រូវបានអាជ្ញាធរថៃដោះលែងមកវិញនៅយប់ម៉ោង៩ ថ្ងៃ២៥ ខែកញ្ញាឆ្នាំ២០១៦ ដោយប្រជានេសាទទាំងនោះបានចូលមកដល់លំនៅដ្ឋានវិញនៅយប់់ថ្ងៃទី២៦ បន្ទាប់ពីមានការទំនាក់ទំនងដោះស្រាយល្អរវាងអាជ្ញាធរខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ។

សូមបញ្ជាក់ថានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៧និង០០នាទីព្រឹកនេះ ពួកគាត់និងសាច់ញាតិបានមកជួបជុំគ្នាដើម្បីអរគុណដល់ឯកឧត្ដមអភិបាលខេត្ត ក្រោមការជួយជ្រោមជ្រែងយ៉ាងកក់ក្តៅបំផុត ដោយសូមអរគុណយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់ ក្នុងការទំនាក់ទំនងជាមួយសម្ថកិច្ចនៃប្រទេសថៃ  ដើម្បីអោយមានការដោះលែងនូវប្រជាពលរដ្ឋរបស់ខ្លួន អោយមកជួបជុំគ្រួសារដោយសុវត្ថិភាពវិញ។ ដោយ៖ វណ្ណឌី

a1c063d8-a56a-411b-a484-3ac8b5b5b830 fc4c5207-e9ec-45b6-a49e-f62c0998907e untitled untitled0

 

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More