ពិធីបើកច្រកខ្លងយ៉ៃឆ្ពោះទៅកាន់ឥណ្ឌូចិន​ និងទទួលគម្រោងវិស័យទេសចរណ៌រវាងខេត្តកោះកុងនិងខេត្តត្រាត

ខេត្កកោះកុង៖លោកផៃធូន ផ្លាមកេសនអភិបាលរងខេត្តកោះកុង និងលោកឆានណាក់ អៀមសែង អភិបាល ខេត្ត ត្រាតប្រទេសថៃនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦បានចុះហត្ថលេខាទទួលគម្រោងវិសយ័ទេសចរណ៌រវាងខេត្តកោះកុងកម្ពុជានិងខេត្តត្រាតប្រទេសថៃ។

ក្នុងឱកាសនោះលោកផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុងបានមានប្រសាសន៌ថាតាងនាមគណះអភិបាលខេត្ត
ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងជំនួសមុខអោយប្រជាពលរដ្នទូរទាំងខេត្តកោះកុងនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្ដែងនូវការត្រេកអរនិងរីករាយយ៉ាងខ្លាំងដែលបានរួមសហការជាមួយខេត្តត្រាតក្នុងការបើកច្រក ខ្លងយ៉ៃឆ្ពោះទៅកាន់ឥណ្ឌូចិននាថ្ងៃនេះ ដើម្បីរឹតចំណងសម្ព័នមេត្រីភាព បង្កើនសាមគ្គីភាពនិងរួមគ្នាលើកស្ទួយវិស័យ ទេសចរណ៌ អោយកាន់តែប្រសើរឡើង។

បច្ចប្បន្នខេត្តកោះកុងកំពុងមានការអភិវឌ្ឃន៌ និងរីកចំរើនទាំងស្ថាប័នរដ្ននិងឯកជន ហើយក្នុងនោះផងដែរ វិស័យទេស ចរណ៌ត្រូវបានរាជរដ្ធាភិបាលចាត់ទុកជាវិស័យសំខាន់និងជាឧស្សាហកម្មទេសចរណ៌គ្មានផ្សែងពុល និងដើរតួនាទីជា មាស ពណ៌ខៀវ។

តាមរយះការបង្កើតនិងលើកកម្ពស់ឱកាសការងារបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្នមូលដ្ធាន។ ទន្ទឹមនិងការរីក ចំរើនខាងផ្នែកសេដ្ធកិច្ច បង្កើនប្រាក់ចំណូលចូលរដ្នចូលរួមកាត់បន្ថយភាពក្រីក្រនិងឆ្លើយតបទៅនឹងបញ្ហាការប្រែប្រួលអា កាសធាតុ គឺវិស័យទេសចរណ៌ដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការបង្កើតសេដ្ធកិច្ចពណ៏ខៀវក្នុងប្រទេសកម្ពុជា និងលើកកម្ពស់វិស័យបរិស្ថាន ទេសចរណ៌ និងគោលនយោបាយជាតិទីក្រុងស្អាត ធ្នេរសមុទ្រស្រស់ត្រកាល ព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយះ និងគោលដៅទេសចរណ៌សំខាន់ៗដូចនេះទើបធ្វើអោយព្រះរាជាណាចក្រកម្ពុជាបានទទួលភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕ ដោយ៖វណ្ណឌី

untitled1untitled3

untitled

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More