គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុចុះរុះរើសំណង់អនាធិបតេយ្យ នៅតំបន់ដីអភិរក្សក្បាលឆាយ

ព្រះសីហនុ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក សុខ ផន អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះរុះរើសំណង់អនាធិបតេយ្យ នៅតំបន់ដីអភិរក្សក្បាលឆាយ (ង៧០ និង តំបន់ក្រោយរោងចក្រញូស៊ីន)។ ក្នុងយុទ្ធនាការនេះកំម្លាងបានចុះរុះរើសំណង់អនាធិបតេយ្យ ដែលរំលោភបំពាននៅលើដីកំពុងអភិរក្ស ទាំង២ខាងលើសរុបមានចំនួន៣៩ ខ្នង៖ -នៅតំបន់ដីអភិរក្សក្បាលឆាយ (ង៧០ ) សរុប ៣៣ ខ្នង ក្នុងនោះមានខ្ទមដែល សាង សង់រួចរាល់មានជញ្ជាំងនិងដំបូលប្រក់ង្ក័សី ចំនួន ៣ខ្នង ខ្ទមសាងសង់បានប្រមាណ៤០% ទៅ៥០% ចំនួន១០ខ្នង និងខ្ទមដែលមានគ្រោងចំនួន២៣ ខ្នង។ -នៅតំបន់ដីអភិរក្សក្បាលឆាយ (តំបន់ក្រោយរោងចក្រញូស៊ីន ) សំណង់សរុបចំនួន ៦ ខ្នង ក្នុងនោះមានខ្ទមដែលសាងសង់មានដំបូលស័ង្គសីចំនួន ៤ខ្នង និងមានគ្រោងផ្ទះចំនួន២ ខ្នង ។ សូមបញ្ជាក់ថាសំណង់ទាំងនោះគឺសាងសង់ដោយខុសច្បាប់នៅលើដីអភិរក្ស និងធ្វើឱ្យមានការបាត់បង់ព្រៃឈើធម្មជាតិយ៉ាងធ្ងន់ធ្ងរថែមទៀត។

14483575_10205317504895498_616059028_n 14483741_10205317504575490_158133630_n 14483930_10205317505935524_2124437209_n 14508527_10205317506055527_1227045549_n 14508591_10205317504415486_1705405295_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More