ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាននាំមកនូវគ្រឿងសក្ការៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃ នៅវត្តក្រពើហា
កណ្តាល៖ នៅថ្ងៃ អង្គារ ១១ រោច ខែ ភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងបុត្រ សហការី មន្រ្តីរាជការក្រោមឱវាទ រួមនឹងក្រុមវេនភូមិ ព្រែកសំរោង ភូមិថ្មី ភូមិស្ទឹងជ្រៅ រោងចក្រ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូសិស្សា នុសិស្សវិទ្យាល័យសេរីភាព ដោយបាននាំមកនូវគ្រឿងសក្ការៈមានទានធូបសំភារៈបរិក្ខារ ផ្កាភ្ញី ភេសជ្ជៈ ផ្លែឈើ គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃដើម្បីលើកកងការមហាកុសលឧទ្ទិស ផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូន ជីតា ញតិការទាំងប្រាំពីរសណ្តានរបស់ម្ចាស់ទានក្រុមវេន ទី១១ទាំងអស់ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខនោះ។
}