ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យគោលដៅអភិរក្សសត្វត្មាត នៅស្រុកសៀមប៉ាង

ស្ទឹងត្រែង៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថានចុះពិនិត្យគោលដៅអភិរក្សសត្វត្មាតដែលស្ថិតនៅភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដើម្បីស្វែងយល់អំពីស្ថានភាពការងារអភិរក្សសត្វស្លាប ក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង។ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការជីវិតសត្វស្លាបអន្តរជាតិ ដែលបានរួមសហការយ៉ាងជិតជាមួយក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សជីវៈចម្រុះជារួម។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រឲ្យអ្នកពាក់ព័ន្ធទាំងអស់បន្តសកម្មភាពអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វស្លាបដ៏កម្រ មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូសីុក្នុងតំបន់ ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឲ្យមន្ទីរបរិស្ថានបន្តសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំនិងប្រែក្លាយតំបន់នេះឲ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ និងជីវ:ចម្រុះ។

14457449_749637091842081_6210098212931932385_n 14457505_749637208508736_4711507767551935372_n 14469532_749637078508749_300794110921488747_n 14516492_749637125175411_387780007555808091_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More