ជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តដឹកសំរាមសីុនទ្រី ស្លាប់នៅកន្លែង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុខណៈជិះម៉ូតូលឿនពេកហើយជាន់ហ្វាំងមិនទាន់

ជ្រុលបុកពីក្រោយរថយន្តសីុនទ្រីពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៦តានបណ្ដោយផ្លូវ២១៧ត្រង់ចំណុចជិតស្ថានីយ៍ប្រេងឥន្ទៈតេលាផ្លូវចូលប៉ុស្តិ៍ស្ទឹងមានជ័យស្ថិតក្នុងភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៏នោះមានឈ្មោះ អោបអូន ម៉ុងលី អាយុ២៤ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន មានស្រុក កំនៅខេត្តតាកែវ។
សេចក្តីរាយការណ៏នៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តដឹកសំរាមរបស់ សីុនទ្រី មកឈប់នៅកន្លែងកើតហេតុហើយទៅទិញគោកជល់ផឹកស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌ខ្មៅពាក់ស្លាកលេខ1AU-9167 បើក បរទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុកម្លាំងជំនាញធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញចំណែកសពបុរសរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More