យុវជនគ្រោះថ្នាក់ចរាចរណ៍ដាច់ជើងម្ខាងបានទទួលអំណោយពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងសែនសុខ

ភ្នំពេញ: ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្តាញ Facebook ភ្លាម លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក បុឹល កុសល អភិបាលខណ្ឌសែនសុខបានអំពាវនាវរកជំនួយដើម្បីជួយសំរាលដល់ថ្លៃព្យាបាលដល់គ្រួសាររបសជនរងគ្រោះនាព្រឹកថ្ងៃទី២៩កញ្ញា២០១៦នេះ ក្រុមការងារបាននាំយកថវិការនិងគ្រឿងឧបភោភបរិភោគនេះយកទៅប្រគល់ជូនគាត់ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យខេត្តស្វាយរៀង។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានជួយឧបត្ថមថវិកា ១លាន ២ សែនរៀល ចំណែក លោកបុឹល កុសល អភិបាលខណ្ឌសែនសុខបានជួយឧបត្ថម អង្ករ ៥០គីឡូ មី ១ កេស ទឹកត្រី១យួរ ទឹកត្រី១យួរ ត្រីខ ១យួរ ទឹកក្រូច១កេស ស្ករស ទឹកដោះគោ។

គួររំលឹកដែរថា លោក ហែម ដារិទ្ធិ និង លោក បុឹល កុសលតែងតែខ្វល់ខ្វាយស្វះស្វែករកជំនួយគ្រប់មជ្ឍដ្ឋានដើម្បីជួយទុរគតជនទីទាល់ក្រនិងមានបញ្ហាផ្នែកជីវភាពឬករណីគ្រោះថ្នាក់ចរាចរណ័ជាដើម។ ជាក់ស្តែងកាលពីកន្លងទៅលោកបានចំណាយថវិកាផ្ទាល់ខ្លួននិងថវិកាដែលសប្បុរសជនបានឧបត្ថមជួយដល់គ្រួសារទីទាល់ក្រចាស់ជរានិងគ្រួសារមានជំងឺខ្វះលទ្ធភាពព្យាបាល ជារឿយៗផងដែរ។

ខាងក្រោមនេះគឺគ្រួសារជនរងគ្រោះបានបង្ហោះតាមFacebookអំពាវនាវសុំការឧត្ថមទាំងស្រុងរបស់អាណាព្យាបាល៖

ខ្ញុំបាទឈ្មោះ សោម សុផាន និង នាងខ្ញុំឈ្មោះ  រ័ត្ន សាម៉ាន សព្វថ្ងៃ ខ្ញុំរស់នៅ ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមសម្តេច ហ៊ុន សែន មេត្តាជួយដល់ខ្ញុំបាទនិងនាងខ្ញុំផងឥទ្បូវនេះគ្រួសាររបស់ខ្ញុំបាទកំពង់ជូបទុក្ខលំបាកជាទម្ងន់ដោយកូនរបស់ខ្ញុំបាទឈ្មោះ សោម រតនា បានជូបគ្រោះថ្នាក់ចរាចរណ៏ហើយឥទ្បូវនេះកូនរបស់ខ្ញុំបាទត្រូវបានកាត់ជើងម្ខាងហើយប៉ុន្តែព្យាបាលមិនទាន់ជានៅទ្បើយទេនៅពេលឥទ្បូវនេះកូនរបស់ខ្ញុំបាទកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ខ្ញុំបាទនិងនាងខ្ញុំមានការខ្វះខាតខ្លាំងណាស់ គ្រួសាររបស់ខ្ញុំបាទមានភាពក្រលំបាកខ្លាំងណាស់ខ្ញុំបាទមានមុខរបរធ្វើជាកម្មករអោយគេ រីឯ ប្រពន្ធរបស់ខ្ញុំបាទវិញក៏ពិការជើងហើយគាត់ជាស្រ្តីមេផ្ទះរាល់ថ្ងៃគាត់រស់ពឹងលើប្តីខ្ញុំបាទនិងនាងខ្ញុំមានកូនប្រុសតែមួយម្នាក់គត់ខ្ញុំបាទនិងនាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនដែកជាអ្នកធ្វើបុណ្យទានសូមជួយដល់កូនខ្ញុំបាទនិងនាងខ្ញុំផងដែលកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងកូនរបស់ខ្ញុំបាទសង្ឃឹមរស់បានតិចណាស់។

គួរបញ្ជាក់ថាយុវជនខាងលើបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០១កញ្ញា២០១៦នៅចំណុងផ្លូវជាតិលេខ១ស្រុស្វាយទាបខេត្តស្វាយរៀងដែលបង្ករឡើងដោយរថយន្តមិនចាំម៉ាកបុកហើយរត់បាត់ស្រមោលតែម្តង។

img_5166img_5161 img_5164 img_5167 img_5171 img_5176 img_5178 img_5179 img_5181 img_5182 img_5183 1 of 5,007

ចំនួនអ្នកទស្សនា
  • 0
  • 30
  • 1,653
  • 8,908,357

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More