ប្លន់តាំងពី១២ឆ្នាំមុន វិលរកទ្រនុំក្នុងរដូវភ្ជុំបិណ្ឌ ត្រូវសមត្ថកិច្ចខេត្តកំពង់ចាមឃាត់ខ្លួន
កងកម្លាំងនគរបាលបានសហការស្អិតរមួតជាមួយប្រជាការពារក្រោមគោលនយោបាយភូមិឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាល ពិសេសក្រោមការចង្អុលណែនាំផ្ទាល់ពីឯកឩត្តម នាយឩត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯឩ លន់ លឹមថៃ ប្រធានគណបញ្ជាការឯកភាពខេត្ត ។ គ្រប់អង្គភាព គ្រប់ការិយាល័យជំនាញ អធិការដ្ឋាន ពិសេសប៉ុស្តិ៍រដ្ឋបាល ត្រូវតែមានដីកានៅនឹងដៃ និងតាមប្រមាញ់មុខសញ្ញាត្រូវចាប់ខ្លួន។
ក្នុងនោះបានអនុវត្តដីកាចំនួន ៩ដីកា ចាប់ខ្លួនមនុស្ស ៧នាក់
បទឩក្រឹដ្ឋ ៣ ចាប់ ៣នាក់
ករណីប្លន់នៅស្រុកចំការលើកាលពីឆ្នាំ២០០៤ ចំនួន ១នាក់
ករណីប៉ុនប៉ងប្លន់ក្នុងក្រុងកំពង់ចាមកាលពីឆ្នាំ២០០៦ ចំនួន ១នាក់
ករណីប្លង់នៅស្រុកកងមាសកាលពីឆ្នាំ២០០៧ ចំនួន ១នាក់
បទមជ្ឈឹម ៦ដីកា ចាប់២នាក់
ករណីហិង្សាដោយចេតនានៅស្រុកព្រៃឈរចាប់ខ្លួន ២ នាក់ (៥ដីកា)
ករណីនៅចំកាលើ ១ដីកា ចាប់ ១នាក់ តែជននេះជាមនុស្សតែ១ពាក់ព័ន្ធបទឩក្រឹដ្ឋ២០០៤ផងដែរ
បទល្មើសជួញដូរគ្រឿងញៀន ៣ដីកា ចាប់៣នាក់ (ចំការលើ ស្ទឹងត្រង់ ព្រៃឈរ)
អត្ថបទៈ ដំរីស