សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (Cambodian University for Specialties-CUS)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ៦,២៥១នាក់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងឳពុកម្តាយ អាណាព្យាបាលដែលតែងតែគាំទ្រកូនចៅអោយបានសិក្សារៀនសូត្ររហូតដល់ទទួលបានលទ្ឋផលនាពេលនេះ ។ សម្តេចតេជោសង្ឃឹមថា ក្មួយៗនិស្សិតនឹងបន្តសិក្សាស្រាវជ្រាវជាបន្តទៀត ព្រោះថាការសិក្សាគឺ គ្មានដែនកំណត់។ ចំពោះការអភិរក្សនិយមខ្លាំងពេក គឺអាចធ្វើអោយមានគ្រោះថ្នាក់ ជាពិសេសគឺយើងត្រូវដើរអោយទាន់សភាពការណ៍ទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក។ ជាង៣៧ ឆ្នាំមកនេះ គឺកម្ពុជា បានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន។ ទោះបីយើងម្នាក់ៗមានចំណេះដឹង ជំនាញ និងសមត្ថភាពខុសគ្នាពិតមែន តែយើងមានទិសដៅរួមគ្នាក្នុងការកសាងសង្គមជាតិដូចគ្នា។ ក្មួយៗនិស្សិតត្រូវចងចាំថាអតីតគ្រូបង្រៀនរបស់ក្មួយៗគឺធ្លាប់ជាអតីតចេញមកពីគ្រូបង្រៀនដូរអង្ករ ដូច្នេះទោះបីពេលនេះក្មួយៗបានសិក្សាជ្រៅជ្រះយ៉ាងណាក៏ដោយ គឺយើងត្រូវចងចាំនូវឧបការគុណ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានប្រឹងប្រែងអប់រំបណ្តុះបណ្តាលក្មួយៗរហូតមានចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ចំពោះការតម្លើងប្រាក់ខែអប្បបរមាគ្រូបង្រៀននៅឆ្នាំ២០១៧ នឹងកើនដល់ជាង៩០ម៉ឺនរៀល (៩៥៣,៥០០៛) ខណៈឆ្នាំ២០១៦នេះ មានជាង៨០ម៉ឺនរៀល។
ទោះបីមានកិច្ចការរវល់មមារញឹកទាំងក្នុង និងក្រៅប្រទេសយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្រ្តីបានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ សម្តេចតេជោនឹងអញ្ជើញចុះពិនិត្យសមិទ្ឋផលនិងជួបសំណេះសំនាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅពេលខាងមុខនេះដូចជា ខេត្តព្រៃវែង ស្វាយរៀង កោះកុង ប៉ៃលិន ជាដើម …។ល។

ទន្ទឹមនឹងការរីកចម្រើននៃធនធានមនុស្សនៅកម្ពុជា សម្តេចតេជោបានមានប្រសាសន៍ថា “ ប្រសិនបើកម្ពុជាមិនទាន់បានពន្លត់សង្គ្រាមទេនោះ គឺនៅតាមតំបន់តាមខេត្តមួយចំនួនមិនដឹងទៅជាយ៉ាងណានោះទេ.. ដោយសារយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល គឺបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង និងរីកចម្រើនជាបន្តបន្ទាប់” ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលដល់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាកុំខាន។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ មន្រ្តីរាជការ កងទ័ព សមាគម អង្គការ និងអ្នកដែលមានលទ្ឋភាព សូមបន្តជួយទិញស្រូវពីប្រជាកសិករដើម្បីជួយដោះស្រាយជីវភាពកសិករយើង ជាពិសេសនៅខេត្ត បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់… គឺសូមជួយពួកគាត់ជាបន្តទៀត។

នៅថ្ងៃអាទិត្យទី ១៦ តុលា ខាងមុខនេះ គឺត្រូវចំថ្ងៃចេញវស្សា សម្តេចតេជោ នឹងអញ្ជើញចូលរួមនៅក្នុង ពិធីអុំទូកនៅក្រុងតាខ្មៅផងដែរ៕

14449042_1113470938701402_6277750983166604283_n 14470625_1113471025368060_3262619917983982543_n 14485099_1113471148701381_7568882955173262308_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More