រិត ក សម្លាប់និងខ្សែពួរទម្លាក់ក្នុងប្រឡាយ សង្ស័យជាករណីវាយប្លន់យកម៉ូតូ

ភ្នំពេញ៖ សពបុរម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្ដែតក្នុងប្រឡាយទឹក សង្ស័យជាករណីវាយប្លន់យកម៉ូតូ។ ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ នឹង ៣០ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិធម៌ត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ។បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ភី សុផុន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកសិករ បានអោយដឹងថាមុនពេលកើតហេតុខ្លួនបានក្រោកពីដំណេកហើយបានដើរទៅសាសន្ទូចនៅប្រឡាយតាមផ្លូវ ៣០ ម៉ែត្រខណៈនោះខ្លួនបានប្រទះឃើញសពអណ្ដែតទឹកនៅក្បែរនឹងសន្ទូចរបស់ខ្លួន ភ្លាមនោះខ្លួនបានរាយការដល់សមត្ថកិច្ច ក្រោយពីទទួលបានដំណឹងសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ ក្រោយពីធ្វើកោសល្យវិច្ឆ័យ ទើបដឹងថាបុរសដែលបានស្លាប់នោះមានឈ្មោះ
យឹម ម៉េង អាយុ ៤៤ ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប រស់នៅម្ដុំផ្សារដណ្ដាល ខណ្ឌដូនពេញ បន្ទាប់ពីធ្វើកោសល្យវិច្ឆ័យចបសប់គ្រប់ខាងសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយការចាក់សម្លាប់នឹងដែកចាប នឹង ខ្សែគោចងរឹងនឹងកដើម្បីប្លន់យកម៉ូតូពិតប្រាកដមែន។ បន្ទាប់ពីចប់សប់គ្រប់ខាងសមត្ថកិច្ចបានធ្វើលិខិតប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្របៃណី នៅឯវត្តឬស្សីសាញ។ ចន្ធូ

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More