ប្រទះឃើញសពស្ត្រីម្នាក់ក្នុងសភាពស្អុយរលួយ អាក្រាតល្វែងលើ សង្ស័យជាករណីរំលោភសម្លាប់
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី 03តុលា 2016 វេលាម៉ោង 17និង30 នាទី មានប្រជាពលរដ្ឋ ឈ្មោះ សែ គឹមសាន ភេទប្រុស អាយុ 32 ឆ្នាំ មានទីលំនៅភូមិថ្មពេជ្រទី 1 ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានប្រទះឃើញសាកសពមនុស្សស្រីម្នាក់ មិនស្គាល់ អត្តសញ្ញាណ នៅចំណុចចំការដំឡូងរបស់ខ្លួនដែលមានចម្ងាយប្រមាណ ជាង 600 ម៉ែត្រខាងកើតភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។ បន្ទាប់ពីទទួលបានព័ត៌មានដូចខាងលើ កំលាំងជំនាញបានចុះទៅធ្វើការពិនិត្យ និងការពារ កន្លែងកើតហេតុ។ សាកសពជាស្រី្តស្លៀកខោខូវបោយ ជើងវែងពណ៍ខៀវ ពាក់អាវក្នុង (អាវទ្រនាប់) ពណ៍ផ្កាឈូក អាវក្រៅគ្មាន កំពស់ ប្រហែល 1,60 ម មាឌធំ ទម្ងន់ប្រហែល 75 គ.ក្រ សម្បុរសណ្តែកបាយ ស្លាប់ដេកផ្ងារ មានសភាព ហើមស្អុយ រលួយ មើលលែងស្គាល់ នៅក្នុងព្រៃចំការដំឡូងនោះ។
ករណីនេះ សមត្ថកិច្ចយើង កំពុងធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណជនរងគ្រោះ។ ដោយសារយប់ភ្លៀងសមត្ថកិច្ចផ្អាកសិន ហើយបន្តនៅថ្ងៃស្អែកទៀត។