ឃាត់ខ្លួនជនជាតិចិនម្នាក់ប្រេីអំពេីហឹង្សាលើនារីម្ចាស់បន្ទប់ខារាអូខេ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ក្នុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយប្រើហឹង្សាលើនារីខារាអូខេបណ្ដាលអោយបែកក្បាល។ហេតុការណ៍នេះកាលពីវេលាម៉ោង 00:30នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំនុចហាងខារាអូខេ ឌឹ ឃ្វីនស៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នារីរងគ្រោះមានឈ្មោះ រ៉ូ រដ្ឋា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វើការក្នុងហាងខារាអូខេ( ម្ចាស់បន្ទប់) ស្នាក់នៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុនពេលកើតហេតុមានភ្ញៀវជាជនជាតិចិនចំនួនប្រាំនាក់សុទ្ធតែជាបុរសបាននាំគ្នាមកច្រៀងកំសាន្តនៅក្នុងហាងខាងលើហើយពេលនោះពួកគេបានហៅស្រាបៀអង្គដបមកផឹកជាច្រើនដប ស្របពេលជាមួយគ្នានោះដែរជនបង្កក៍ដូចជាមិត្តភក្ដិរបស់គេបានហៅនារីមកអង្គុយជាមួយគ្រប់គ្នាតែសំរាប់តែជនបង្កដោយរូបគាត់មិនបានពេញចិត្តជាមួយនារីដែលគេហៅមកនោះក្រោយមកគេបានហៅនារីដែលជាម្ចាស់បន្ទប់ហើយក៍ជាជនរងគ្រោះផងដែរនោះមកអង្គុយជាមួយគាត់រហូតដល់ម៉ោងកើតហេតុដោយសារតែជាតិស្រាចូលក្នុងខ្លួនគាត់ច្រើនបណ្ដាលអោយ ស្រវឹងហើយធ្វើអោយគាត់លេងជ្រុលដៃហើយបណ្ដាលអោយនារីដែលជាជនរងគ្រោះខាងលើនោះឈឺទ្រាំមិនបានទើបបណ្ដាលអោយនារីរងគ្រោះខាំដៃជនបង្កបណ្ដាលអោយជនបង្កទ្រាំមិនបានក៍បានយកកែវស្រាមកវៃក្បាលនារីរងគ្រោះបណ្ដាលអោយហូរឈាមស្រោចពេញខ្លួនហើយភ្លាមនោះសន្តិសុខហាងខាងលើបានចូលមកឃាត់ជនបង្កប្រគល់អោយសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ចំនែកនារីរងគ្រោះត្រូវបានបញ្ជូនយកទៅកាន់គ្លីនិកឯកជនដែលនៅជិតកន្លែងកើតហេតុដើម្បីព្យាបាល ។

បើតាមនគរបាលបានអោយដឹងថាជនបង្កខាងលើមានឈ្មោះ ឈាង ចុងមុី អាយុ45ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាត់ដេរជនជាតិចិនដីគោក ស្នាក់នៅក្នុងរោងចក្រ តាមបណ្ដោយផ្លូវជាតិលេខ2 ខេត្តតាកែវ ក្រោយពេលកើតហេតុជនបង្កត្រូវបានបញ្ជូនខ្លួនយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំចាត់ការតាមនីតិវិធី ។

img_5773if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More