លោកសង្ឃបីអង្គ បំរុងចូល KTV ច្រៀងខារ៉ាអូខេត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ព្រះសង្ឃបីអង្គផងបំណងទៅច្រៀងខារ៉ាអូខេត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរកាលពីវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី៣ខែតុលា ឆ្នាំ ២០១៦ត្រង់ចំនុចស្តុបណតប្រ៊ីជ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមប្រភពព័តមានពីកម្លាំងនគរបាលបានអោយដឹងថាមុនពេលកើតហេតុកម្លាំងអន្តរាគមន៍ពិសេសខណ្ឌសហការជាមួយកម្លាំងចម្រុះក្រុងបានដាក់គោលដៅចាំត្រួតពិនិត្យនិងទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានត្រង់ចំនុចខាងលើក្រោយមកស្រាប់តែមានម៉ូតូបីគ្រឿងជិះគ្នា៧នាក់ក៍ត្រូវបានកម្លាំងខាងលើឃាត់ដើម្បីត្រួតពិនិត្យក្រោយមកកម្លាំងបានសង្ស័យទៅលើយុវជនបីនាក់ដែលគ្មានសក់ហើយក៍បានសួរនាំទៅក៍អ្នកទាំងបីក្នុងចំនោមទាំងប្រាំពីរនាក់នោះបានឆ្លើយសារភាពថាខ្លួនគេជាព្រះសង្ឃដែលគង់នៅក្នុងវត្តស្ទឹងមានជ័យហើយលួចចេញពីវត្តដើម្បីមកច្រៀងខារ៉ាអូខេនៅម្ដុំផ្លូវ២០០៤ហើយកម្លាំងបាននាំខ្លួនអ្នកទាំងអស់យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋាបាលដើម្បីធ្វើការសួេនាំបន្ថែម បើតាមការប្រាប់ពីកម្លាំងនគរបាលបានអោយដឹងថាអ្នកទាំងប្រាំពីរនាក់នោះមានឈ្មោះ ទី១ ទូ ផាន់និត អាយុ២២ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅខណ្ឌដង្កោ ទី២ ឈ្មោះ ណុក តួ អាយុ២២ឆ្នាំ មុខរបរអ្នកបើកបរស្នាក់នៅផ្ទះសង់ថ្មី ស្ថិតក្នុងភូមិដំនាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣ ឈ្មោះ មាឃ សីហា អាយុ២២ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួល ភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៤ ឈ្មោះ ជុន វិចិត្រ អាយុ២២ឆ្នាំ មុខរបរសន្តិសុខឯកជនGSS ស្នាក់នៅផ្ទះជួល ភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៥ ឈ្មោះ សុខ ពិសិដ្ឋ អាយុ២៥ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៦ ឈ្មោះ សុក ឡុង អាយុ1៨ មុខរបរគ្មាន ស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៧ ឈ្មោះ សុវណ្ណ អាយុ២២ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិពរចាក ឃុំពរចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នអ្នកទាំងប្រាំពីរនាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី។

 document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More