ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៏អាស៊ី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៏អាស៊ី ដឹកនាំដោយលោកជំទាវ Noriko Ogawa អគ្គនាយិការង នាយកដ្ឋានតំបន់អាស៊ីអគ្នេយ៏ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោកជំទាវ Noriko Ogawa បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានដ៏មមាញឹកទទួលជួបលោកជំទាវ និងសហការីដែលរួមមានលោកប្រធានធនាគារអភិវឌ្ឍន៏អាស៊ីប្រចាំកម្ពុជាផង។ ឆ្លៀតឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលនឹងអញ្ជើញចូលរួមជាវាគ្មិន ក្នុងក្រុមវាគ្មិនពិភាក្សាកំរិតខ្ពស់ ក្នុងឱកាសប្រារព្ធខួប៥០ឆ្នាំ របស់ធនាគារអភិវឌ្ឍន៏អាស៊ី នៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ តាមការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៏អាស៊ី។ គួរបញ្ជាក់ថា ក្នុងក្រុមវាគ្មិនជាន់ខ្ពស់នេះ មាន៖ ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងតំណាងធនាគារជាតិនៃកម្ពុជា ហើយនិងតំណាងវិស័យឯកជន។ លោកជំទាវ Noriko Ogawa នឹងធ្វើជាអ្នកសម្របសម្រួលក្នុងក្រុមវាគ្មិនពិភាក្សាជាន់ខ្ពស់ នេះផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៏ដល់ការអញ្ជើញមកដល់របស់លោកជំទាវ Noriko Ogawa និងសហការី ហើយក៏បានឆ្លៀតឱកាសនោះ ថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានជួយឧបត្ថម្ភដល់ប្រទេសកម្ពុជា ក្នងរយៈពេល ៥០ឆ្នាំ មកនេះ ជាពិសេសក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រត្រីកោណទី១ និងទី២ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១-២ និងទី៣។ ក្នុងវិស័យកសិកម្ម តាំងពីឆ្នាំ១៩៩២-១៩៩៣ ពេលដែលកម្ពុជាស្ថិតក្នុងស្ថានភាពខ្វះខាតស្បៀង រហូតដល់មានអតិរេកអង្ករ ជាង១លាន តោន ក្នុងឆ្នាំ២០០៦ និង៣លានតោនចាប់ពីឆ្នាំ២០១៥ ដែលមិនអាចកាត់ផ្តាច់បានពីការចូលរួមជំនួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៏អាស៊ី បានឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏សង្ឃឹមនិងជូនពរវេទិកាពិភាក្សាកំរិតខ្ពស់ដែលរៀបចំដោយធនាគារអភិវឌ្ឍន៏អាស៊ី នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ ឲ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ Noriko Ogawa បានផ្លាស់ប្ដូរទស្សនៈមួយចំនួនពាក់ព័ន្ធនឹងវិស័យកសិកម្ម ដូចជា:
-ស្ថានភាពបង្កបង្កើនផលស្រូវរដូវវស្សាដែលស្ទើរគ្រប់ខេត្តសុទ្ធតែសម្រេចបានលើសពី ១០០ភាគរយ នៃផែនការ។
-បញ្ហាទីផ្សារកសិផល ជាពិសេស ទីផ្សារស្រូវ នាពេលបច្ចុប្បន្ន។
-ដំណោះស្រាយ និងវិធានការអន្តរាគមន៍ជួយកសិករក្នុងស្ថានភាពកំណើនសេដ្ឋកិច្ចជាតិ៧ភាគរយ/ឆ្នាំ និងផសស (GDP)ពី១២៥០-១៣០០ ដុល្លា/ប្រជាជនម្នាក់ ដូចជា: តម្រូវការបញ្ជ្រាបបច្ចេកវិទ្យាថ្មី
ការរកទីផ្សារ ការកសាងប្រព័ន្ធធារាសាស្ត្រ ។ល។ ជួយដល់ប្រជាកសិករ។
-សារសំខាន់នៃការវិនិយោគរបស់ផ្នែកឯកជនក្នុងវិស័យកសិកម្ម ក៏ដូចជាការសហការដោយឈរលើភាពស្មោះត្រង់ ជឿជាក់ និងផលប្រយោជន៏សមស្របរវាងធុរជន និងកសិករ។
-បញ្ហាលើស្ទួយអនាម័យនិងភូតគាមអនាម័យ ដើម្បីជួយជំរុញដល់ទីផ្សារកសិផល។ បញ្ហានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ADB ដែលបានជួយទាន់ពេលវេលា។
-បញ្ហាការតភ្ជាប់ទីផ្សារក្នុងតំបន់ (regional market connectivity) ដែលគួរធនាគារអភិវឌ្ឍន៏អាស៊ី ជួយឧបត្ថម្ភ។
-ការកែទម្រង់គោលនយោបាយ ដោយផលិតទៅតាមតំរូវការទីផ្សារ ដែលចូលរួមអនុវត្តផ្ទាល់ដោយក្រុមហ៊ុនជន និងកសិករ ។
-បញ្ហាប្រឈមនិងដំណោះស្រាយផ្សេងទៀតក្នុងវិស័យកសិកម្ម ដូចជា: ចំណាកស្រុកនៃពលករក្មេងៗ បញ្ហាថ្លៃដើមផលិតកម្មខ្ពស់…ជាដើម។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More