ឆក់ទូរស័ព្ទដៃពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេចតែគេចខ្លួនមិនរួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេចតែគេចខ្លួនមិនរួចត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានភ្លាមៗតែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឡើយ។ ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៥ តុលា ២០១៦ នៅខាងលិចស្ពានអាកាស៧មករាផ្លូវសហព័ន្ធរុស្សីភូមិសេប៉េសេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះឆេង ផេង អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបឹងរាំងឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ជនរងគ្រោះអ្នករត់ម៉ូតូឌុបក្រោយកើតហេតុមិនបានមកដាក់ពាក្យបណ្តឹងឡើយ។

ប្រភពបានប្រាប់ថាមុនកើតហេតុឃើញជនសង្ស័យខាងលើជិះម៉ូតូឌុបម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅក្នុងទិសដៅឆ្លងស្ពានអាកាស៧មករាពីកើតមកលិចខណះមកដល់ចំណុចខាងលើឃើញអោយម៉ូតូឈប់ពេលនោះស្រាប់តែបានឭសំលេងអ្នកបើកម៉ូតូស្រែកចោរៗឆក់ទូរស័ព្ទដៃរបស់គាត់ពេលនោះបានឃើញជនសង្ស័យរត់ឆ្លងផ្លូវចូលក្នុងដីឡូមួុយកន្លែងក៍ត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថាគាត់មិនបានឆក់ទូរស័ព្ទដៃបុរសខាងលើឡើយហើយជនសង្ស័យបានប្រាប់ទៀតថានៅមុនកើតហេតុគាត់បានហៅម៉ូតូឌុបចេញពីម្តុំវត្តភ្នំដោយមកចំណុចខាងលើក្នុងតំម្លៃ៤០០០រៀលខណះមកដល់ចំណុចខាងលើគាត់មានលុយតែ១០០០រៀលអោយពេលនោះអ្នករត់ម៉ូតូឌុបបានដកទូរស័ព្ទដៃមិនស្គាល់ម៉ាកមកតេដោយគំរាមថាហៅប៉ូលីសមកចាប់ខ្លួនពេលនោះដោយសារខ្លួនភ័យក៍រត់ឆ្លងផ្លូវតែម្តងទៅហើយត្រូវគេចាប់ឃាត់ខ្លួនដោយចោទមកលើខ្លួនជាចោរឆក់ទូរស័ព្ទទៅវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានិងកសាងសុំនុំរឿងទៅអធិការនគរបាលខណ្ឌសែនសុខនាពេលក្រោយ។

img_6046}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More