លោកឧត្តមសេនីយ៍ បែន រ័ត្ន ប្រកាសផ្តល់ជូន Computer Laptop ថ្មីមួយគ្រឿង ដល់ជនរងគ្រោះដែលបាត់កុំព្យូទ័រ កាលពីថ្មីៗ នេះ

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមកំពុងប្រកាសរក ប្អូនប្រុសម្នាក់ ដែលរងគ្រោះបាត់កំព្យូទរ័លេបថុប(Laptop) ក្នុងក្រុងកំពង់ចាម កាលពីប្រមាណ១ខែកន្លងទៅ។

លោកឧត្តមសេនីយ៍បន្តថា ប្អូនខាងជនរងគ្រោះក៏បានដាក់ពាក្យប្តឹងមកនគរបាលអោយជួយរកដែរ មកទល់ពេលនេះការស្រាវជា្រវមិនទាន់មានសញ្ញាវិជ្ជមានគ្រប់គ្រាន់ឡើយ ។

ដោយមើលឃើញពីតម្រូវការ និង អារម្មណ៏សោកស្តាយ ពិសេសភាពទាល់ច្រកដែលប្អូនកំពុងផ្ញើរវាសនានៅលើរបស់ដែលបាត់ទៅ ហើយគ្មានថវិកាទិញថ្មី រហូតអួលដើម ក បង្ហូទឹកភ្នែក លោកក៍បានរកមូលនិធិពីសប្បុរសជននានា ទិញបាន១គ្រឿងនេះបំរុងជូនប្អូនតាំងពីមុនដាក់បិណ្ឌ តែដោយលោករវល់ពេក ទើបមិនទាន់បានប្រគល់ជូន។


លោកឧត្តមសេនីយ៍ បែន រ័ត្ន សូមជំរាបប្អូន(ជនរងគ្រោះ) ថា អាចមកទទួលយកកុំព្យូទ័រ ថ្មីទៅប្រើប្រាស់ជាកម្ម សឹទ្ឋិផ្ទាល់ខ្លួនចុះ ។  ដោយពុំលេខទំនាក់ទំនង លោកបានផ្សព្វផ្សាយតាមរយៈ Page ស្នងការខេត្តកំពង់ចាម និង គេហទំព័រ TNN បើប្អូនទទួលបានឃើញ សូមម
កកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នោះនិងមានគេចាំ ប្រគល់កុំព្យូទ័រថ្មីជូនហើយ ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា Computer Laptop ដែលបាត់ភ្នាក់ងារមានសមត្ថកិច្ចក៍នៅតែបន្តការស្រាវជ្រាវមិនបញ្ចប់ឡើយ។ 

11811416_511113485711025_3391905991295210592_n14463307_2116323448593254_3879176826655884785_n 14581574_2116323341926598_4137465010584350196_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More