ក្រុមក្មេងស្ទាវប្រើដំបង និងខ្សែក្រវ៉ាត់ដេញវាយគ្នារំខានដល់ការប្រកួតបាត់ទាត់ កម្ពុជា និង ហុងកុង ត្រូវ អាវុធរាជធានីភ្នំពេញ ឃាត់ខ្លួន៤នាក់
ភ្នំពេញ៖ ក្មេងស្ទាវឈាមរាវដេញវាយគ្នាអុកឡុករំខានការប្រកួតកីឡាបាត់ទាត់រវាង កម្ពុជា និង ហុងកុង ត្រូវអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបាន៤នាក់។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ម៉ោង ១៧និង៤៥នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចក្នុងស្តាតអូឡាំ ពិក(ក្រោមប៉ាណូដាក់ពិន្ទុ) ។
ប្រភពពីមន្ត្រីអាវុធហត្ថបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានចំនួន០៤នាក់
ទី១- ឈ្មោះ ផាន់ ករណី ភេទប្រុស អាយុ ១៧ ឆ្នាំ
ទី២- ឈ្មោះ លឿង ឈុនឡៃ ភេទប្រុស អាយុ ១៧
ទី៣- ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុស អាយុ ១៧
ទី៤- ឈ្មោះ សុខ ដារា ភេទប្រុស អាយុ ១៦។
ក្នុងការបង្ក្រាបនោះដកហូត វត្ថុតាងមាន បន្ទះក្ដាប្រវែងប្រហែល៧តឹក ចំនួន០១ និងខ្សែក្រវ៉ាត់ចំនួន០១។
ប្រភពថានៅមុនកើងហេតុ នៅវេលាម៉ោងខាងលើខណៈកីឡាករទាំងពីរក្រុម កម្ពុជា និង ហុងកុង កំពុង កំដៅសាច់ដុំ ស្រាប់តែមានក្រុម ក្មេងស្ទាវដេញវាយគ្នា កំលាំងអាវុធហត្ថដែលកំពុង ការពារនៅទីនោះ បានដេញចាប់បានចំនួន០៤ នាក់ រួមទាំងវត្ថុតាងបន្ទះក្ដារ និង ខ្សែក្រវ៉ាត់)។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យព្រហ្មទណ្ទ អាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
document.currentScript.parentNode.insertBefore(s, document.currentScript);