មេខ្លោងជួញដូរគ្រឿងញៀន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ដកហូតបាន ថ្នាំ១១កញ្ចប់ រថយន្ដ និងម៉ូតូ១គ្រឿង

ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ
ធ្វើការឃាត់ខ្លួនបានចំនួន៣នាក់។


ប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោក ម៉ន វុធី អធិការរងខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង ជួញដូរគ្រឿងញៀន៣នាក់ និង ដកហូតថ្នាំ ១១ កញ្ចប់ រថយន្ដកូរ៉េដឹកកម្មករ១គ្រឿង និង ម៉ូតូ១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ ២០០៧ ពាក់ស្លាកលេខកំពត 1C-9423 ។

ការចុះឃាត់ខ្លួននេះ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីឡូ ខាងក្រោយវត្តអង្គត្រគៀត ស្ថិតក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាមេចែកចាយមាន ឈ្មោះ ឡាង រស្មី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទី២-ឈ្មោះ ជឹម រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ។
និងទី៣-ឈ្មោះ ធា រី អាយុ២៩ឆ្នាំ ជាអ្នកបើករថយន្ដដឹកកម្មកររោងចក្រ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញនាំខ្លួនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសុំរឿងចាត់ការបន្ដតាមនិតិវិធី៕

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More